សិក្ខាសាលា ស្តីពី “ការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរ” នៅសណ្ឋាគារប្រេស៊ីដង់ ក្រុងបាត់ដំបង

នាព្រឹកថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ និងមន្ទីរទេសចរណ៍ខេត្ត បាត់ដំបង រៀបចំសិក្ខាសាលា ស្តីពី “ការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរ” នៅសណ្ឋាគារប្រេស៊ីដង់ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងតំណាង ដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិ បាលខេត្តបាត់ដំបង និង លោក ឧត្តមសេនីយ៍ទោ ហឿង សំអុល អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៧០ នាក់ មកពីក្រសួង មន្ទីរ ស្ថាប័ន អង្គភាព និងមូលដ្ឋាន អាជីវកម្ម ទេសវាកម្មទេសចរណ៍ពាក់ព័ន្ធនានាក្នុងក្រុងបាត់ដំបង ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុង គោលបំណងដើម្បីពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើការធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍ រួសរាយរាក់ សំដៅឆ្ពោះ
ដល់ការបង្កើនការការពារសន្តិសុខ និងសុវត្ថិភាព ជម្រុញត្រួតពិនិត្យប្រព័ន្ធសន្តិសុខ សុវត្ថិភាព និងសម្បទាមូលដ្ឋានអាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ ព្រមទាំងផ្សព្វផ្សាយណែនាំ និងជំរុញឲ្យគ្រប់ អាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសេវាកម្មផ្សេងៗទៀត ដែលបម្រើឲ្យវិស័យទេសចរណ៍ ឲ្យចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពទេសចរក្នុងខេត្តបាត់ដំបងឲ្យបានល្អប្រ សើរឡើង។ សូមបញ្ចាក់ថា ក្នុងសិក្ខាសាលានេះ មានការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ ដោយវាគ្មិនជំនាញ មកពី ក្រសួង មន្ទីរ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ លើប្រធានបទនានាដូចខាងក្រោម៖
– របាយការណ៍ ស្តីពីវិស័យទេសចរណ៍ និងសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរក្នុងខេត្តបាត់ដំបង (ដោយលោក នួន ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង)។
– បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព (ដោយលោក ទេព វីរៈ នាយការិយាល័យពង្រឹងសុវត្ថិ ភាពទេសចរ)។
– ការពង្រឹងការងារសន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់ ការងារបង្ការ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌទូ ទៅ ជូនភ្ញៀវទេសចរក្នុងខេត្តបាត់ដំបង (ដោយលោក វីរៈសេនីយ៍ទោ ស៊ុន ណារ៉ាធិបតី នាយរងការិយា ល័យនគរបាលទេសចរណ៍ខេត្តបាត់ដំបង)។
– សុវត្ថិភាព និងការថែរក្សាទ្រព្យសម្បត្តិភ្ញៀវ (ដោយ លោក ចឹក គារុណ អនុប្រធាននាយកដ្ឋាននៃនាយ កដ្ឋានសន្តិសុខ និងសុវត្ថិភាពទេសចរ)។
– ការរៀបចំប្រព័ន្ធសុខាភិបាល សង្រោះបន្ទាន់ និងសម្ភារៈជំនួយផ្សេងៗ នៅតាមគោលដៅទេសចរណ៍ (ដោយលោក ឈួម សុផាត តំណាងមន្ទីរសុខាភិបាលខេត្តបាត់ដំបង)។
– ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវ និងវិធានការចាំបាច់មួយចំនួនសម្រាប់ភ្ញៀវទេចរ (ដោយលោក ឧត្តមសេនីយ៍ទោ ហឿង សំអុល អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ)។
សូមបញ្ចាក់ផងដែរ ក្រោយពីបញ្ចប់សិក្ខាសាលានេះ សិក្ខាកាមទាំងអស់ និងទទួលបានវិញ្ញាបនបត្របញ្ចាក់ ការសិក្សាផងដែរ។ សិក្ខាសាលានេះ ត្រូវបានបិទបញ្ចប់ នៅម៉ោង១២ ថ្ងៃត្រង់ ក្នុង បរិយាកាស រីករាយ ស្និទស្នាល ក្រៃលែង ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។