ស្ថិតិភ្ញៀវទេសចរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខេត្តបាត់ដំបង

មន្ទីរទេសចរណ៍ខេត្ដបាត់ដំបង៖ របាយការណ៍ស្តីពីសកម្មភាព ស្ថានភាពទូទៅនិងស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តសប្បាយ នៅតាមបណ្តាគោលដៅទេសចរណ៍នានា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ០៣ថ្ងៃ គឺថ្ងៃទី ១៤ .១៥. ១៦ ខែមេសា ឆ្នាំ ២០១៨ ក្នុងខេត្តបាត់ដំបង ។ សភាពការណ៍ភ្ញៀវក្នុងថ្ងៃទី ១៤ – ១៥ និង ១៦ ខែ មេសា ឆ្នាំ ២០១៨ នេះ ឃើញថាមានការកើនឡើងខ្លាំងតាមរយៈការពិនិត្យតាមទីវត្តអារាម តាមដងផ្លូវ និងតាមគោលដៅទេសចរណ៍នានានៅក្នុងខេត្ត ។

សណ្ឋាគារ និងផ្ទះសំណាក់ភ្ញៀវបានចូលស្នាក់ពេញស្ទើរតែទាំងស្រុង ភ្ញៀវមួយចំនួនបានបន្តដំណើរទៅសម្រាក់នៅខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តពោធិសាត់ដោយសារនៅខេត្តបាត់ដំបងពុំមានបន្ទប់គ្រប់គ្រាន់។
១. អំពីសកម្មភាពទាក់ទាញសំខាន់ៗ
– ព្រឹត្តិការណ៍សង្ក្រានបាត់ដំបង មានភ្ញៀវចេញចូលប្រមាណ ៤៩៥០០០ នាក់ក្នុងរយៈពេល៣ថ្ងៃ
-ពិធីលេងល្បែងប្រជាប្រិយ និង លេងទឹកនៅប្រាសាទបាណន់ ប្រាសាទឯកភ្នំ និងតាមបណ្តាវត្តធំៗ មានទេសចរចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុៈករ
-មន្ទីរធនធានទឹក និងឧត្តុនិយមបានបង្ហើបបង្ហូរទ្វារទឹកនៅទំនប់កំពីងពួយ ជូនទេសចរលេងទឹកកម្សាន្តយ៉ាងសប្បាយរីករាយ
– មណ្ឌលកម្សាន្តសុភមង្គលបានរៀបចំទីតាំងផ្តល់សេវាកីឡាលើទឺកប្រកបដោយភាពទាក់ទាញ ( ឧទ្យានកម្សាន្តលើទឹក )
-មណ្ឌលកម្សាន្តឡូរី នៅជើងភ្នំបាណន់ កំពុងជាទីពេញនិយមរបស់ភ្ញៀវទេសចរណ៍
ទាំងនេះជាព្រឹត្តិការណ៍ទាក់ទាញខ្លាំង បំពេញនូវចេតនារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានយ៉ាងល្អប្រសើរសម្រាប់ពិធីបុណ្យចូលឆ្នាំពៃណីជាតិខ្មែរ រយៈពេល ០៣ថ្ងៃ គឺថ្ងៃទី១៤.១៥.១៦ ខែមេសាឆ្នាំ២០១៨ នៅខេត្តបាត់ដំបង ។

២.អំពីសកម្មភាព
-មន្ទីរទេសចរណ៍ខេត្ត បានផ្សព្វផ្សាយលិខិតជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ប្រតិបត្តិករទេសចរណ៍ ទាំងអស់ក្នុងខេត្តបាត់ដំបង មិនអោយមានការឡើងថ្លៃ នូវផលិតផលទាំងអស់ ក្នុងឧ៍កាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ០៣ ថ្ងៃ គឺថ្ងៃទី១៤.១៥.១៦ ខែមេសា ឆ្នាំ២០១៨នេះ ។
-មន្ទីរបានចាត់តាំងបែងចែកភារកិច្ចមន្រ្តីចុះប្រចាំការនៅតាមរមណីយដ្ឋាន សំខាន់ៗមួយចំនួន ដើម្បីសហការជាមួយអាជ្ញាធរស្រុក កងរាជអាវុធហត្ថស្រុក នគរបាលស្រុក និងនគរបាលទេសចរណ៍ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តជាតិ។
-ជម្រុញការរៀបចំ សណ្តាប់ធ្នាប់ ចំណតយានយន្ត និងកន្លែងលក់ដូរម្ហូបអាហារ អោយមានរបៀបរៀបរយ និងតម្លៃសមរម្យនៅតាមគោលដៅទេសចរណ៍សំខាន់ៗនៅក្នុងខេត្ត ។
-ណែនាំអោយមានការរៀបចំការសម្អាតអនាម័យបរិស្ថាន តាមកន្លែងលក់ដូររៀងៗខ្លួន
-បានចូលរួមសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងអង្គភាពពាក់ព័ន្ធ រៀបចំ និងផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ “សង្ក្រានបាត់ដំបង” លើកទី១។

៣.អំពីស្ថិតិភ្ញៀវ
ក្នុងឱកាសបុណ្យចូលឆ្នាំពៃណីជាតិខ្មែរ រយៈពេល ០៣ ថ្ងៃ គឺថ្ងៃទី ១៤.១៥.១៦ ខែមេសា ឆ្នាំ២០១៨ នេះ ភ្ញៀវទេសចរ ដែលបានមកកម្សាន្តសប្បាយតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង មានចំនួនសរុប ៧០០,០៤២ នាក់ មានការកើនឡើង ១៧៥.១២ % ប្រៀបធៀប ឆ្នាំ២០១៧ មានចំនួន ២៥៤,៤៤៦ នាក់ ។
-ភ្ញៀវទេសចរ ជាតិ មានចំនួន ៦៩៩,២១៣ នាក់ មានការកើនឡើង ១៧៥.១៨ % ប្រៀបធៀប ឆ្នាំ២០១៧ មានចំនួន ២៥៤,០៩៣ នាក់ ។
-ភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ៨២៩ នាក់ មានការកើនឡើង ១៣៤.៨៤ % ប្រៀបធៀប ឆ្នាំ២០១៧ មានចំនួន៣៥៣ នាក់ ។
 កំណត់សម្គាល់៖ រមណីយដ្ឋានដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេគឺ:
-រមណីយដ្ឋានប្រាសាទបាណន់
-ឡូរីបាណន់
– រមណីយដ្ឋាន ចំការស្វាយ
-រមណីយដ្ឋាន កំពីងពួយ
-រមណីយដ្ឋាន ភ្នំសំពៅ
-រមណីយដ្ឋាន ប្រាសាទឯកភ្នំ
-រមណីយដ្ឋានជ្រលងបុព្វតា
-រមណីយដ្ឋានសេកសក
-រមណីយដ្ឋាន កោះ១០០០
-រមណីយដ្ឋាន ល្អាងភ្នំ ប្រាំពីរ
-ទំនប់កង្ហត
-ចំការទំពាំបាយជូ
ដោយឡែកនៅក្នុងក្រុងបាត់ដំបងព្រឹត្តិការណ៍សង្ក្រានបាត់ដំបងគឺជាមេដែកដ៏សំខាន់ដែលទាក់ទាញភ្ញៀវទេសចរអោយសម្រេចចិត្តមកស្នាក់នៅក្នុងខេត្តបាត់ដំបងយ៉ាងច្រើនក្នុងរយៈពេលយូរថ្ងៃ ។
៤. អនាម័យ បរិស្ថាន
នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួន មន្ទីរ និងអ្នកគ្រប់គ្រងបានរៀបចំដាក់ធុងសម្រាមនៅតាមតូបលក់ អាហារមានដាក់កន្ត្រក សម្រាប់ភ្ញៀវទេសចរចោលកាកសំណល់ផ្សេងៗ ហេតុដូច្នេះអនាម័យមានភាពល្អប្រសើរ ចំនួនសម្រាមនៅតាមដងផ្លូវនិងនៅតាមគោលដៅទេសចរណ៍មានការថយចុះ។
៥. អំពីសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់
សណ្ដាប់ធ្នាប់ និងចរាចរ នៅតាមរមណីយដ្ឋានមានភាពល្អប្រសើរដោយមានភ្នាក់ងារសមត្ថកិច្ច អាជ្ញាធរ ឃុំ-ស្រុក កងរាជអាវុធហត្ថស្រុក នគរបាលស្រុក នគរបាលទេសចរណ៍បានសហការគ្នាយ៉ាងល្អក្នុងការ រៀបចំរក្សាអនាម័យ និងរៀបចំយានយន្តបានល្អ ដើម្បីជៀសវាងការស្ទះចរាចរក្នុងរមណីយដ្ឋាន រីឯការរៀបចំតូបលក់ចំណីអាហារ ផ្សេងៗក៏បានរៀបចំប្រកបដោយសណ្ដាប់ធ្នាប់ល្អសមរម្យ ។
៦. អំពីល្បែងប្រជាប្រិយ
តាមរមណីយដ្ខាននានា និង នៅតាមវត្តអារាម អាជ្ញាធរស្រុក បានសហការជាមួយមន្ទីរទេសចរណ៍ ក្នុងរៀបចំល្បែងកម្សាន្តជាច្រើនដូចជាៈ
– ល្បែងទាញព្រាត់- លាក់កន្សែង- បោះអង្គុញ- វាយក្អម- ឡើងសរសរខ្លាញ់ជាដើម
ក្នុងក្រុងបាត់ដំបងពេលរាត្រី មានការរៀបចំតាំងពិពណ៌មុខម្ហូបអាហារ និងបង្អែមខ្មែរ អ្នកស្រុកបាត់ដំបង និងមានការតាំពិពណ៌ផលិតផលខ្មែរ និងបរទេសជាច្រើនទៀត និងមានការប្រគុំតន្ត្រី ២កន្លែង ព្រមទាំងមានការបាញ់កាំជ្រួបង្ហោះគោម ដើម្បីចូលរួមអបអរសាទរបុណ្យ ចូលឆ្នាំពៃណីជាតិខ្មែរ ដែលរៀបចំដោយ សាលាខេត្តបាត់ដំបង មន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សាលាក្រុងបាត់ដំបង និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ។
៧. សេវាម្ហូបអាហារ
មន្ទីរបានធ្វើការសំណូមពរ និងអំពាវនាវដល់អ្នកលក់ម្ហូបអាហារ ក្នុងភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន ទាំងអស់ នៅក្នុងខេត្តបាត់ដំបង រក្សានូវគុណភាពម្ហូបអាហារនិងមិនអោយមានការតម្លើងថ្លែ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ។
៨. ជាលទ្ធផល
មន្ទីរទេសចរណ៍ពិនិត្យឃើញថា ភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ ដោយសារគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចអក្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដែលធ្វើប្រជាពលរដ្ឋ មានជីវភាពធូធារ ជម្រុញឱ្យមានការធ្វើដំណើរកម្សាន្ត ។ ម្យ៉ាងវិញដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងមន្ទីរទេសចរណ៍ផ្ទាល់បានខិតខំយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ច ជម្រុញដល់ការងារអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងខេត្តបាត់ដំបង បានកាន់តែល្អប្រសើរឡើងជាលំដាប់ ហេដ្ឋារចនាសម្ព័ន្ធ ទៅកាន់តំបន់រមណីយដ្ឋាន នានា មានភាពល្អប្រសើរ មានសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរ ហើយ តម្លៃម្ហូបអាហារ នៅតាមបណ្តាគោលដៅទេសចរណ៍នានា មានការឡើងថ្លៃបន្តិចបន្តួច ។ មន្ទីរ និង ខិតខំសិក្សាស្រាវជ្រាវរៀបចំគោលដៅទេសចរណ៍ថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរ ឱ្យសម្រេចចិត្តមកកម្សាន្តនិងស្នាក់នៅក្នុងខេត្តបាត់ដំបងអោយកាន់តែច្រើនបន្ថែមទៀត ។

7 thoughts on “ស្ថិតិភ្ញៀវទេសចរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខេត្តបាត់ដំបង

  1. The agony that viagra and women allergies can trigger is something with drugs without prescription which unknown varieties of individuals recognize with. The truth is, nevertheless, that there are remedies offered for those who seek them. Beginning utilizing the concepts as well as pointers in this piece, as well as you will certainly have the devices essential to conquer allergic reactions, finally.
    Display pollen projections as well as plan accordingly. Many of the popular weather projecting sites have actually a section devoted to allergic reaction projections consisting of both air top quality as well as pollen counts if you have access to the internet. On days when the count is going to be high, keep your windows shut and limit your time outdoors.
    Plant pollen, dust, and also various other allergens can get caught on your skin as well as in your hair as you go through your day. If you usually shower in the morning, take into consideration switching to a night timetable.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។