មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជូនម្ចាស់អាជីវកម្ម និងបុគ្គលិកដែលកំពុងបម្រើការងារ នៅរមណីយដ្ឋានទឹកធ្លាក់ភ្នំ៥៣ ស្រុកភ្នំព្រឹក

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជូនម្ចាស់អាជីវកម្ម និងបុគ្គលិកដែលកំពុងបម្រើការងារ នៅរមណីយដ្ឋានទឹកធ្លាក់ភ្នំ៥៣ ស្រុកភ្នំព្រឹក

នៅថ្ងៃព្រហស្បតិ៍ ១២ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជូនម្ចាស់អាជីវកម្ម និងបុគ្គលិកដែលកំពុងបម្រើការងារ នៅរមណីយដ្ឋានទឹកធ្លាក់ភ្នំ៥៣ ស្រុកភ្នំព្រឹក។ កម្មវត្ថុក្នុងការបើកវគ្គបណ្តុះបណ្តាលរួមមាន៖


១.បញ្ជៀបការយល់ដឹងអំពីវិស័យទេសចរណ៍ ជូនម្ចាស់អាជីវកម្ម និងបុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍
២.របៀបក្នុងការធ្វើបដិសណ្ឋារកិច្ច និងសេវាកម្ម
៣.សុវត្ថិភាពចំណីអាហារ និងភេសជ្ជៈ
៤.សន្តិសុខ និងសុវត្ថិភាពទេសចរណ៍


ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលខាងលើ សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីក្នុងវិស័យការងារទេសចរណ៍ និងស្គាល់ពីរបៀបអនុវត្តជាក់ស្តែងក្នុងការធ្វើបដិសណ្ឋារកិច្ច។ សិក្ខាកាមទាំងអស់មានភាពសប្បាយរីករាយ និងបានសំណូមពរអោយមន្ទីរទេសចរណ៍បន្តចុះបណ្តុះបណ្តាលពួកគាត់នូវជំនាញវិជ្ជាជីវៈទេសចរណ៍ជាបន្តទៀត។