គោលដៅទេសចរណ៍វត្ដកំផែងខេត្តបាត់ដំបង

វត្ដកំផែងមានទីតាំងស្ថិតនៅតាមផ្លូវលេខបី នៅទិសខាងត្យូងឈាងខាងលិចសាលាខេត្ដបាត់ដំបង ចំងាយ ប្រមាណជា ២០០ម៉ែត្រ។ វាស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ អ្នកទេសចរអាចទៅទស្សនានៅ ទីនោះដោយថ្មើរជើង។
វត្ដនេះអាយុកាលប្រហែល ១០០៣ទៅ ១០០៤ឆ្នាំមកហើយ នៅក្នុងសម័យស្ដេចស៊ីសុវត្ដិដែលបានជួសជុល ពីរលើកមកនឹងលើកទីបីនៅឆ្នាំ១៩៩៨ ។

ពីដើមទីតាំងវត្ដនេះស្ថិតនៅចាប់ពីផ្លូវលេខបីទៅកើត ដោយត្រូវ សាងសង់ផ្លូវលេខបីកាត់តាមបរិវេណវត្ដនេះទើបផ្លាស់ទីតាំងមកខាងលិចផ្លូវលេខបីវិញ។ វត្ដកំផែងកកើតឡើងដោយ មូលហេតុមួយទៀតគឺពុទ្ធបរិស័ទពិបាកឆ្លងស្ទឹងសង្កែទើបសំរេចបង្កើតវត្ដនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ពុទ្ធបរិស័ទមកធ្វើបុណ្យ។
វត្ដកំផែងមានទីធ្លាធំទូលាយមានទេសភាពនិងសួនច្បារ ដែលរៀបចំឡើងមានរបៀបរៀបរយល្អដែលបង្ករ អោយមានបរិយាកាសល្អ។ អគារនិមួយៗតុបតែងដោយក្បូរក្បាច់រចនាខ្មែរសុទ្ធសាទហើយនៅក្នុងវត្ដនេះក៏មានអគារ ពីរជាន់សំរាប់តំកល់ព្រះអរហន្ដធាតុ និងបេតិភណ្ឌជាតិ។ ក្នុងឱកាសបុណ្យប្រពៃណីធំៗ តែងតែមានពុទ្ធបរិស័ទមក ធ្វើបុណ្យ និងមកកំសាន្ដនៅទីនេះយ៉ាងកុះករ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។