មន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងសាខាសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខេត្តបាត់ដំបង បានធ្វើកិច្ចសហប្រតិបត្តិការចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងសាខាសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខេត្តបាត់ដំបង បានធ្វើកិច្ចសហប្រតិបត្តិការចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។

នាថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងសាខាសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខេត្តបាត់ដំបង បានធ្វើកិច្ចសហប្រតិបត្តិការចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។

ដោយសារសក្តានុពលដ៏បវរនេះ ដែលធើ្វអោយភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តបាត់ដំបងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីរទេសចរណ៍បានខិតខំពង្រឹងគុណភាពសេវាតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្ត និងលើកទឹកចិត្តឱ្យពួកគាត់ចូលរួមក្នុងចលនាប្រឡងប្រណាំងសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងទេសចរណ៍ បានដាក់ចេញ ព្រមទាំងទទួលបានលទ្ធផលជោគជ័យ គួរជាទីមោទនភាព។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីទេសចរណ៍ខេត្តបាត់ដំបង បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់រវាងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងសាខាសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខេត្តបាត់ដំបង នឹងក្លាយជាកត្តារួមចំណែកក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍របស់ខេត្ត តាមរយៈការជម្រុញ និងការបង្កើននូវប្រសិទ្ធភាពការផ្សព្វផ្សាយព័ត៌មានទេសចរណ៍ ជាពិសេសការទាក់ទាញទេសចរផ្ទៃក្នុងឱ្យមកទស្សនាកម្សាន្ត ស្នាក់នៅ និងលំហែកាយក្នុងខេត្តបាត់ដំបង ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ លោកបានសម្តែងនូវការកោតសរសើរដល់សាខាសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខេត្តបាត់ដំបង ដែលមានឆន្ទៈខ្ពស់ក្នុងការជួយគាំទ្រ និងជ្រោមជ្រែងកិច្ចការអភិវឌ្ឍវិស័យទេសចរណ៍របស់ខេត្ត ដើម្បីឱ្យមានការរីកចម្រើនទៅមុខឥតឈប់ឈរ។