ប្រវត្តិរទេះគោ និងរទេះសេះ

វត្តមានរទេះគោត្រូវបានគូសបញ្ជាក់ក្នុងប្រទេសឥណ្ឌា នាសម័យវេទនិយមពោលគឺរវាង ១៧០០ ឆ្នាំមុន គ.ស តាមរយៈឯកសារជាសំណេរដោយផ្ទាល់ដៃមួយចំនួនដូចជា គម្ពីរមនោគមន៍វិជ្ជាសាសនា និងក្បួនបច្ចេកទេសដូចជា ក្បួនសង្រ្គាមសាស្រ្តជាដើម ។ នៅក្នុងប្រទេសឥណ្ឌានាសម័យនោះ គេឃើញមានរទេះគោពីរប្រភេទ គឺ រទេះគោសម្រាប់ដឹកជញ្ជូន និងរទេះសេះសម្រាប់ធ្វើសឹកសង្រ្គាម ។ រទេះទាំងពីរខាងលើនេះត្រូវបានគេឆ្លាក់នៅលើថ្មចាប់តាំងពីឆ្នាំ ១២៥ នៃគ.ស មក ម្លេះ ។ លក្ខណៈសម្បត្តិរបស់រទេះឥណ្ឌា គឺរទេះនោះ ថ្វីដ្បិតតែទម្រង់បានផ្លាស់ប្តូរតាមយុគ្គសម័យកាលក៍ដោយ ក៍ប៉ុន្តែនៅតែប្រើកង់ពីរដូចបុព្វសម័យដែរ ។ ស្ថិតក្រោមឥទ្ធិពលវប្បធម៍ឥណ្ឌា ជនជាតិខ្មែរក្នុងអាណាចក្រនគរភ្នំក៍បានខ្ចីយានជំនិះនេះពីពួកឥណ្ឌា ចាប់តាំងពីដើមសតវត្សរ៍ទី១ នៃគ.ស មកម្លេះ ។

ដូច្នេះហើយបានជាការប្រើប្រាស់រទេះគោ ឬក្របី ដែលត្រូវផ្តើមឡើងចាប់តាំងពីសតវត្សទី១ នៃគ.ស ត្រូវបន្តរហូតដល់បច្ចុប្បន្ន ។ នាសម័យបុរេអង្គរ ក៍ដូចជាសម័យអង្គរដែរ រទេះគោខ្មែរបានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមខ្មែរ មិនគ្រាន់តែផ្នែកសង្គមកិច្ចតែប៉ុណ្ណោះទេ ក៍ប៉ុន្តែពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនាផងដែរ ។ តាមរយៈចម្លាក់ប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២ នៃគ.ស យើងអាចឃើញយ៉ាងច្បាស់ថា រទេះសេះ ដែលព្រះបាទសុរិយាវរ្ម័នទី២ ប្រថាប់ពីលើនោះគឺជាសញ្ញាណតំណាងនូវព្រះអាទិត្យ ឬព្រះសុវិយា ដែលជានិមិត្តរូបនៃសន្តតិវង្សរបស់ទ្រង់ ។ ម្យ៉ាងទៀត ក្នុងការរសម្តែងក្បួនរទេះ ដូចជាក្នុងរឿងរាមកេរ្តិ៍ មហាភារត ឬក៍ក្នុងជាតកបែបពុទ្ធនិយម គេក៍ឃើញមានការនិយមនូវរទេះសេះដែរ ។ រទេះគោ និងរទេះសេះ ត្រូវបានជនជាតិខ្មែរពេញនិយមក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរន្ម័នទី៧ បើយើងពិនិត្យលើវិស័យបដិមាសាស្រ្តបុរាណ ។ ការស្រាវជ្រាវខាងបុរាណវិទ្យារបស់យើងបានបញ្ជាក់ឱ្យដឹងថា ក្នុងវប្បធម៌ខ្មែរបែបព្រាហ្មញ្ញសាសនា កង់រទេះ ឫកងចក្រ គឺជាអាវុធដ៍ស័ក្កិសិទ្ធិ របស់ព្រះនរាយណ៍ ហើយវាក៍ជាសញ្ញាតំណាងនៅពេលវេលា ដូចជាខែ និងរដូវដែលមានក្នុងមួយឆ្នាំៗ ។ ដូចនេះ ជនជាតិខ្មែរបានស្គាល់រទេះគោ និងនិមិត្តរបស់វាយ៉ាងច្បាស់លាស់តាំងតែពីសម័យបុរេអង្គរ ជាពិសេសក្នុងសម័យវប្បធម៌នគរគ្នំ ដូចជាសំណល់កង់រទេះ នៅកម្ពុជាក្រោម និងវត្ថុជាច្រើនដែលគេបានជួបប្រទះជាសក្ខីភាពស្រាប់។ ជាក់ស្តែង តាំងពីដើមសតវត្សរ៍ទី១ រហូតដល់សព្វថ្ងៃ រទេះគោនៅតែពេញនិយមក្នុងទឹកដីនៃ ព្រះរាជណាចក្រកម្ពុជាយើង ដូចជាវត្តមានរបស់កាក់ ដែលមានឆ្លាក់មនុស្សជិះពីលើនៅទីក្រុងអង្គរបុរី ។ ម្យ៉ាងវិញទៀត គេក៍បានរកឃើញនូវដុំឈើនៃរទេះគោមួយចំនួន នៅក្នុងតំបន់ដែនដីសណ្ត កម្ពុជាក្រោមផងដែរ ។ ក៍ប៉ុន្តែអ្វីដែលអស្ចារ្យមួយទៀតនោះគឺ សេះត្រូវបានប្រើប្រាស់តាំងពីមុនសម័យនគរភ្នំម្លេះ ដូចករណីចម្លាក់លើចិញ្ចៀននៅស្ថានីយ៍ព្រហារ នៅខេត្តព្រៃវែង ជាសក្ខីកម្មស្រាប់ ។ គត្តាមួយទៀត ដែលគួរគប្បីតម្រូវអោយ យើងត្រូវស្រាវជ្រាវបន្តទៀត គឺភាពខុសប្លែកគ្នារវាងរទេះគោខ្មែរ និងរទេះគោឥណ្ឌា ព្រោះថាជុំវិញបញ្ហានេះ យើងនៅមានភាពស្រពិចស្រពិលមួយចំនួនដែលពុំអាចនាំអោយយើងបកស្រាយបានត្រឹមត្រូវនៅឡើយ ។ ទោះជាយ៉ាងណាក្តី យើងក៍នៅតែមានអារម្មណ៍ថា ជនជាតិខ្មែរនាសម័យហ្វូណន ក្នុងការផលិតកាំរទេះសេះ ឫរទេះគោ ជាពិសេសគ្រឿងតុបតេងសេះចំបាំងខ្មែរប្រហែលជាបានទទួលឥទ្ធិពលពីចិន ច្រើនជាងឥទ្ធិពលឥណ្ឌា ។
( អត្ថបទស្រាវជ្រាវរបស់លោក សាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ ) ។

76 thoughts on “ប្រវត្តិរទេះគោ និងរទេះសេះ

  1. I would like to thank you for the efforts you have put in writing this blog. I’m hoping the same high-grade web site post from you in the upcoming as well. Actually your creative writing skills has encouraged me to get my own blog now. Actually the blogging is spreading its wings quickly. Your write up is a good example of it.

  2. Hi there! This article could not be written much better!
    Reading through this article reminds me of my
    previous roommate! He continually kept talking about this.

    I will forward this post to him. Pretty sure he’s going to have a great read.
    Thank you for sharing!

  3. You want to keep the information you gather very targeted.

    A travel agent who specializes in Disney Destinations will know
    what discounts are available and will help you
    take advantage of the best deal for your family. The White House indicated that the president
    felt the need to personally lobby the Senate against Senator Hoeven’s amendment because it did not provide for a means of
    review by appropriate agencies of the federal government.

  4. It’s perfect time to make some plans for the future and
    it is time to be happy. I’ve read this submit and if I may I wish to recommend you few attention-grabbing
    issues or suggestions. Perhaps you could write subsequent articles relating to this article.
    I want to read even more issues approximately it!

  5. Greetings from Los angeles! I’m bored to death at
    work so I decided to check out your website on my iphone during lunch break.
    I really like the knowledge you present here and can’t wait to
    take a look when I get home. I’m surprised at how quick your blog loaded on my mobile ..

    I’m not even using WIFI, just 3G .. Anyways, fantastic site!

  6. Hey I know this is off topic but I was wondering if you knew of any widgets I could add to
    my blog that automatically tweet my newest twitter updates.
    I’ve been looking for a plug-in like this for quite some time and was hoping maybe you would have some experience with something like
    this. Please let me know if you run into anything. I truly enjoy reading your blog and I look forward
    to your new updates.

  7. First of all I want to say awesome blog! I had a quick
    question which I’d like to ask if you don’t mind. I was curious to find out how
    you center yourself and clear your head prior
    to writing. I have had trouble clearing my thoughts in getting my thoughts
    out. I truly do enjoy writing however it just seems like the first 10 to 15 minutes tend to be wasted just trying to figure out how to begin. Any
    suggestions or hints? Kudos!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។