ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី២របស់ខ្លួន នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញនូវលទ្ធផលបូកសរុបជាច្រើនសម្រាប់ដាក់ចេញឱ្យអនុវត្ត ដើម្បីសម្រួលដល់ការទទួលទេសចរអន្តរជាតិ។uto Draft

(ភ្នំពេញ)៖ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី២របស់ខ្លួន នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញនូវលទ្ធផលបូកសរុបជាច្រើនសម្រាប់ដាក់ចេញឱ្យអនុវត្ត ដើម្បីសម្រួលដល់ការទទួលទេសចរអន្តរជាតិ។

គួរជម្រាបថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសបើកប្រទេសដើម្បីទទួលទេសចរអន្តរជាតិឡើងវិញ ដោយសម្រួលលក្ខខណ្ឌនៃការធ្វើដំណើរទាំងស្រុង ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលជាគណៈអធិបតីក្នុងកិច្ចប្រជុំនេះ បានបូកសរុបលទ្ធផលនៃអង្គប្រជុំ ដូចតទៅ៖

* ចំណុចទី១ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានឯកភាពគ្នាបន្តការងារដែលនៅសេសសល់ក្នុងដំណាក់កាលទី១ និងបន្តជំរុញការអនុវត្តផែនការសកម្មភាពក្នុងដំណាក់កាលទី២ ដែលមានចែងក្នុងតារាងផែនការសកម្មភាពក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ និងគម្រោងអាទិភាពទាំង១៧ ដែលបានសម្រេចដោយរាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

* ចំណុចទី២អង្គប្រជុំចូលរួមអបអរសាទរចំពោះឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ចំនួន២ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តជាផ្លូវការ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក្នុងនោះមាន «វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣» និង «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង»។អង្គប្រជុំបានគាំទ្រ និងឯកភាពចូលរួមអនុវត្តសកម្មភាពក្នុងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ និងស្នើឱ្យពង្រឹងរចនាសម្ពន្ធនៃគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត។

ទន្ទឹមនេះ អង្គប្រជុំក៏ប្ដេជ្ញាចិត្តអនុវត្តផែនការសកម្មភាពនៃផែនការយុទ្ធសាស្រ្តស្ដីពីការបើកទទួលទេសចរណ៍ចាក់វ៉ាក់សាំង ដើម្បីឈានសម្រេចការទាក់ទាញទេសចរអន្តរជាតិមកកាន់កម្ពុជា។ លើសពីនេះទៀត អង្គប្រជុំស្នើបន្តឱ្យមានយន្តការតាមដាន និងត្រួតពិនិត្យឱ្យបានហ្មត់ចត់ ពិសេសគាំទ្រការបង្កើតឱ្យមាន «ក្រុមការងារប្រតិបត្តិគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្ថិភាព» នៅតាមរាជធានី-ខេត្ត ដែលជាគោលដៅទេសចរណ៍សំខាន់ៗ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

* ចំណុចទី៣ទន្ទឹមនឹងការប្រកាសបើកកម្ពុជាឡើងវិញនេះ អង្គប្រជុំស្នើឱ្យបង្កើនការតភ្ជាប់ ពិសេសការហោះហើរពីអន្តរជាតិ និងក្នុងស្រុក។ ក្រុមការងារនៅតែបន្តប្តេជ្ញាចិត្តរួមគ្នាក្នុងការរៀបចំសម្រួល និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអនុវត្តស្របតាមនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការគ្រប់គ្រងច្រកទ្វារអន្តរជាតិទាំងផ្លូវគោក និងផ្លូវទឹក តាមគន្លងប្រក្រតីភាពថ្មី។

* ចំណុចទី៤អង្គប្រជុំបានគាំទ្រ និងឯកភាពនូវការដាក់ចេញសេចក្តីព្រាងឯកសារ «អ្វីគួរធ្វើ (Do) និងមិនគួរធ្វើ (Don’t) សម្រាប់ភ្ញៀវទេសចរមកដល់កម្ពុជា» ដើម្បីជាការចូលរួមមួយរបស់ភ្ញៀវទេសចរក្នុងការអនុវត្តវិធានការ «៣ការពារ និង ៣កុំ» របស់រាជរដ្ឋាភិបាល ស្របតាមទស្សនទាន «ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព តាមគន្លងប្រក្រតីភាពថ្មី»។

* ចំណុចទី៥អង្គប្រជុំបានគាំទ្រ និងឯកភាពនូវការដាក់ចេញ រួមមាន៖ទី១៖ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើបទី២៖ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតី-ភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតតូចទី៣៖ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារសាធារណៈទី៤៖ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារមិនរៀបរយ។

អង្គប្រជុំសូមយកសេចក្តីព្រាងឯកសារទាំង៤នេះ ដាក់ជូនគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីពិនិត្យ និងសម្រេចផងដែរ។សូមជម្រាបថា កិច្ចប្រជុំក៏បានពិភាក្សាលើការពង្រឹងសុវត្ថិភាពនៅតាមច្រកទ្វារព្រំដែន ទាំងព្រំដែនគោក ព្រំដែនទឹក និងអាកាសយានដ្ឋានអន្តរជាតិផងដែរ៕