ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យទីតាំងរៀបចំវិថីទេសចរណ៍ ក្រុងបាត់ដំបង

នាព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២១ ។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យទីតាំងរៀបចំវិថីទេសចរណ៍នៅតាមបណ្តោយផ្លូវលេខ ២ កន្លះ ក្រុងបាត់ដំបង ដើម្បីត្រៀបលក្ខណ:បង្កើតវិថីទេសចរណ៍ ក្នុងពេលខាងមុខនេះ សម្រាប់ផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាខេត្តបាត់ដំបង។