គោលដៅទេសចរណ៍ធម្មជាតិស្ទឹងចម្លងគួយ

ស្ទឹងចម្លងគួយជាគោលដៅទេសចរណ៍ធម្មជាតិមួយ មានទីតាំងស្ថិតនៅក្នុងភូមិចំលងគួយ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។

ស្ទឹងចម្លងគួយ ជាស្ទឹងមួយ ដែលហូរកាត់មកស្ទឹងសង្កែ មានទេសភាពគួរជាទីគយគន់ ។ ក្នុងស្ទឹងមានទឹកហូរថ្លាឆ្វង់កាត់ថ្មតូច ធំៗ ងាយស្រួលអង្គុយ និងងួតទឹកលេង នៅមាត់ស្ទឹងមានដើមឈើតូច ធំ ផ្តល់ជា ម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅកំសាន្តនៅទីនោះ ។

សកម្មភាពកម្សាន្តនៅទីនោះមាន៖ ងូតទឹកលេង ទទួលទានអាហារមាត់ទឹក បោះតង់ អាំងសាច់ ជិះទូកលេង ល។ល។ សេវាកម្មមាន៖ មានលក់ ភេសជ្ជ: ម្ហូបអាហារ និងជួលកញ្ចុះអង្គុយលេង។