នំក្រឡានក្នុងខេត្តបាត់ដំបង

នំក្រឡានជាចំនីម្យ៉ាងដែលពេញនិយមនិងមានប្រ វត្ដិយូយារណាស់  មកហើយសំរាប់អ្នក ភូមិសំរោងក្នុងភូមិ នរានិងភូមិតាកុក។ ក្រឡានផ្សំអំពីអង្ករដំណើមសណ្ដែកខ្មៅខ្ទិះដូងនិងគ្រឿងមួយចំនួនយកទៅញាត់ និងដុតជាមួយបំពង់ឫស្សី។ ចំនីនេះមាន ឱជារសឈ្ងុយឆ្ងាញ់ និងមានតំលៃចាប់ ពី១,០០០រៀលឡើងទៅយោងតាមទំហំតូច ឬធំ។ អ្នកភូមិសំរោងក្នុងតែងតែប្រើ ប្រាស់រូបមន្ដបុរាណដើម្បីចំអិននំប្រភេទនេះជាមួយប្រពៃណីដ៍ខ្ជាប់ខ្ជួនក្នុងការប្រាស្រ័យទាក់ទងអ្នកដំណើរ។ ចាប់ពី ព្រឹក ព្រលឹមដល់ពេលព្រលប់ អ្នកទេសចរ តែង តែរង់ចាំទស្សនាដោយផ្ទាល់នូវរបៀបចំ អិនគ្រប់កាលៈទេសៈ និងសាក ល្បងរស ជាតិថ្មីៗនៃនំក្រឡាន។

នំក្រឡានគឺជានំប្រពៃណីខ្មែរមួយ ដែលត្រូវបានយកអង្ករដំណើបច្រកចូលក្នុងបំពង់ឬស្សីព្រម ទាំងបិទច្នុកដោយប្រើសំបកដូង ឬស្លឹកចេក ហើយយកវាដុតរោលពីខាងក្រៅជុំវិញសំបកឬស្សី។ ពាក្យក្រឡានមានប្រភពចេញពីជនជាតិភាគតិច(កូឡា) របស់ប្រទេសភូមា ដែលបានរត់ភឿសខ្លួន និងបានរសនៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ។ ជនជាតិដើមភាគតិច កូឡា បរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃខុសពីជនជាតិខ្មែរយើង ដែលបរិភោគអង្ករខ្សាយ (អង្ករធម្មតា) ។ ជនជាតិកូឡាពីសម័យមុន ប្រកបរបរទទួលទានដោយការ រករ៉ែ( ត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើ) ។ល។ នៅពេលដែលពួកគេទៅព្រៃម្តងៗ ពួកគេមិនចាំបាច់យកទៅជាមួយនៅ ឆ្នាំ ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ពីព្រោះរបស់ទាំងនេះវាធ្ងន់ ផុយ ស្រួយ ងាយបាក់បែក ។

នៅពេលពួកគេចម្អិនអាហារ ពួកដើររកកាប់ដើមឬស្សីណាដែលមានប្រហោងធំៗ យកមកដាំស្ល ដោយដាក់បំពង់ឬស្សីបញ្ឈររួចដុតភ្លើងជាការស្រេច ។ ចំណែកឯជនជាតិខ្មែរយើងដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡា នាសម័យនោះ ក៍យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឬស្សីមានរស់ជាតិឆ្ងាយខុសពីបាយដំណើបដែលចម្អិនក្នុងឆ្នាំងធម្មតា ។

នៅពេលដែលពួកគេត្រលប់ពីព្រៃវិញ ពួកគេបានផ្សព្វផ្សាយពីវិធីចង្អិនអង្ករដំណើបក្នុងបំពង់ឬស្សីដល់អ្នកភូមិ ។ ចាប់ពីពេលនោះមក ខ្មែរយើងបានហៅឈ្មោះនំនេះថានំក្រឡាន អោយស្រដៀងនិងឈ្មោះជនជាតិភាគតិច កូឡា ។ ពីជំនាន់មួយទៅជំនាន់មួយ គ្រឿងផ្សំផលិតនៅក្រឡាន មានការវិវត្តន៍ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ ដែលគ្រឿងផ្សំរបស់វាមានដូចជា៖ អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិលបន្តិចបន្ទួច យកស្លឹកចេក រឺស្រកីដូងធ្វើច្នុក ដុតក្នុងចង្ក្រានធ្វើពីរបាដែក។រយះពេលដុតអាស្រ័យលើទំហំ បំពង់ឬស្សី ។

7 thoughts on “នំក្រឡានក្នុងខេត្តបាត់ដំបង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។