អង្គរវត្តរបស់កម្ពុជាចំណាត់ថ្នាក់លេខ១ TripAdvisor ២០១៨

ពិភពលោកសាទរចំពោះប្រាសាទអង្គរដ៏អច្ឆរិយរបស់ខ្មែរ ដែលនៅតែជាសំណង់ប្រវត្តិសាស្ត្រល្បីលើសគេលើពិភពលោក

(សៀមរាប)៖ ដោយទទួលបានការចាប់អារម្មណ៍ដ៏លើសលុបពីអ្នកធ្វើដំណើរ និងទេសចរអន្តរជាតិរាប់លាននាក់ នៅលើគេហទំព័ររបស់ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្តរបស់កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ ដែលនេះជាការបញ្ជាក់ថា ពិភពលោកនៅតែសាទរចំពោះសំណង់អច្ឆរិយរបស់ខ្មែរ។

ពិធីប្រគល់-ទទួលពានរង្វាន់ខាងលើនេះ ត្រូវបានធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រី សារ៉ា ម៉ាធ្យូស៍ ប្រធាន TripAdvisor និងមានការចូលរួមពីមន្ត្រីរាជការ មគ្គុទ្ទេសក៍ទេសចរណ៍ ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាច្រើននាក់។ ឯកឧត្តមអភិបាលខេត្ត ឃឹម ប៊ុនសុង បានឱ្យដឹងថា កន្លងមកកម្ពុជាក៏ធ្លាប់បានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោកពីស្ថាប័នវាយតម្លៃអន្តរជាតិផ្សេងៗទៀត នៅឆ្នាំ២០១៤ អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុតលើពិភពលោក នៅលើគេហទំព័រ ArcheaoMadness។ នៅឆ្នាំ២០១៦ អង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញលើពិភពលោក នៅលើគេហទំព័រ Lonely Planet។

នៅឆ្នាំ២០១៨នេះ រាជធានីអង្គរក៏ទទួលបានជ័យលាភីជារាជធានីទេសចរណ៍ និងវប្បធម៌ពិភពលោកផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ពិតជាមិនអាចកាត់ផ្តាច់ចេញពីការបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយគុណភាព ទាំងកម្រិតតំបន់ និងពិភពលោក ព្រមជាមួយការដឹកនាំប្រកបដោយភាពវៃឆ្លាត។ កម្ពុជាបានទទួលជ័យលាភីជាគោលដៅទេសចរណ៍ ដែលមានភាពស្និទ្ធស្នាលបំផុតសម្រាប់ភ្ញៀវទេសចរបរទេស តាមរយៈការសិក្សាស្រាវជ្រាវរបស់គេហទំព័រ Expat Insider។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងទេសចរណ៍ប្តេជ្ញាចិត្តបន្តដឹកនាំវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្នយ៉ាងទូលំទូលាយ ហើយឯកឧត្តមបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការងារផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនៅលើឆាកអន្តរជាតិ ពិសេសសហការជាមួយ TripAdvisor។ ឯកឧត្តម សុខ សង្វារ បានបង្ហាញសុទិដិនិយមថា តាមរយៈការផ្ដល់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកនេះ តំបន់រមណីយដ្ឋានអង្គរទាំងមូលនឹងទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិជាច្រើនបន្ថែមទៀត ហើយកម្ពុជាក៏កាន់តែផ្សព្វផ្សាយទៅកាន់ពិភពលោកកាន់តែទូលំទូលាយទៀតផងដែរ។ ក្នុងសន្និសីទសារព័ត៌មានក្រោយពិធីប្រគល់-ទទួលពានរង្វាន់ លោកស្រី សារ៉ា ម៉ាធ្យូស៍ បានលើកឡើងថា ការផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០១៨ ធ្វើឡើងតាមរយៈការស្រមតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ បន្ទាប់ពីបញ្ចប់ពិធីប្រគល់-ទទួលពានរង្វាន់ពីប្រធានគេហទំព័រអន្តរជាតិដ៏ល្បីមួយនេះហើយ គណៈអធិបតី ប្រតិភូ TripAdvisor រួមជាមួយភ្ញៀវទេរសចរ ក៏បាននាំគ្នាជិះកង់រ៉ឺម៉កដង្ហែបន្តទៅចូលរួមកម្សាន្តសប្បាយ នៅក្នុងពិធីជប់លៀងដ៏អធិកអធមមួយនៅ Pub Street នារាត្រីថ្ងៃដដែលផងដែរ៕

47 thoughts on “អង្គរវត្តរបស់កម្ពុជាចំណាត់ថ្នាក់លេខ១ TripAdvisor ២០១៨

  1. Hello there, I discovered your blog by the use of Google at
    the same time as searching for a similar topic, your site came up, it looks
    good. I’ve bookmarked it in my google bookmarks.
    Hi there, simply was alert to your weblog through Google, and located that it is truly informative.
    I’m gonna be careful for brussels. I’ll appreciate in the
    event you continue this in future. Numerous other
    people can be benefited out of your writing. Cheers!

  2. Woah! I’m really enjoying the template/theme of this blog.
    It’s simple, yet effective. A lot of times it’s very difficult
    to get that “perfect balance” between usability and
    appearance. I must say you’ve done a very good job with this.
    Additionally, the blog loads very quick for me on Internet explorer.
    Outstanding Blog!

  3. Hey I know this is off topic but I was wondering if you
    knew of any widgets I could add to my blog that automatically tweet my newest twitter
    updates. I’ve been looking for a plug-in like this for quite
    some time and was hoping maybe you would have some experience
    with something like this. Please let me know if you run into anything.
    I truly enjoy reading your blog and I look forward to
    your new updates.

  4. Hi! I know this is kind of off-topic but I had to ask.
    Does building a well-established website like yours take a lot of work?
    I am brand new to blogging but I do write in my diary daily.
    I’d like to start a blog so I can easily share my experience
    and thoughts online. Please let me know if you have any kind of recommendations or tips for new aspiring blog owners.
    Appreciate it!

  5. I definitely wanted to post a word to say thanks to you for those nice suggestions you are sharing at this site. My particularly long internet look up has now been honored with good quality knowledge to talk about with my company. I would express that most of us visitors are quite endowed to be in a remarkable site with so many perfect people with useful plans. I feel very grateful to have used your web pages and look forward to really more pleasurable times reading here. Thanks again for everything.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។