ការដណ្ដើមទឹកដីបាត់ដំបង សៀមរាប មង្គលបុរី និងស៊ីសុផុនពីថៃ

នេះជាប្រវត្តិស្ដេចខ្មែរ១អង្គ ដណ្ដើមទឹកដីបាត់ដំបង សៀមរាប មង្គលបុរី និងស៊ីសុផុនពីថៃ

ព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ (ស៊ីសុវត្ថិ) ជាព្រះមហាក្សត្រខ្មែរមួយអង្គ ក្នុងរជ្ជកាលនៅឆ្នាំ១៩០៧ ក្រោមការជួយជ្រោមជ្រែងពីសំណាក់បារាំង បានទាមទារទឹកដីនៃខេត្តសំខាន់ៗរួមមាន បាត់ដំបង សៀមរាប មង្គលបុរី និងស៊ីសុផុន ពីប្រទេសសៀម(ថៃ) បន្ទាប់ពីការត្រួតត្រារបស់ពួកគេអស់ជាច្រើនឆ្នាំ។

ព្រះអង្គព្រះប្រសូតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨៤០ ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ព្រះបរមកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះវររាជិនីនាថ ពៅ ព្រះអង្គត្រូវជាព្រះអនុជបង្កើតមាតាទីទៃ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាននៅឆ្នាំ ១៨៧០ ព្រះអង្គ ទទួលបានគោរមងារជា សម្តេចព្រះឧបរាជ និងត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជា បន្ទាប់ពីព្រះរៀមរបស់ព្រះអង្គគឺ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋ បានយាងចូលព្រះទីវង្គិតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩០៤

ដោយមានព្រះបរមនាមក្នុងព្រះបរមសិរីរាជសម្បត្តិថា ព្រះករុណា ព្រះបាទសម្តេចព្រះ សុីសុវត្ថិ ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះចៅក្រុងកម្ពុជាធិបតី។បំពេញការសិក្សានៅទីក្រុងបាងកក នាព្រះរាជាណាចក្រថៃ។ នៅគ្រាកម្ពុជាសិ្ថតនៅក្រោមអាណាព្យាបាលបារាំង ព្រះអង្គ សិរីសុវត្ថិ ជាព្រះមហាក្សត្រប្រកបដោយទសពិរាជធម៏ដ៏ខ្ពង់ខ្ពស់ ទ្រង់មានព្រះរាជហឫទ័យ ទុកដាក់ចំពោះព្រះរាជកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យជាពិសេស ផ្នែកសិក្សាធិការព្រះអង្គបានកសាង វិទ្យាល័យព្រះស៊ីសុវត្ថិ និងសាលារចនា ដើម្បីជាឧត្តមប្រយោជន៍ក្នុងការផ្តល់នូវចំណេះវិជ្ជាដល់កូនចៅប្រជានុរាស្រ្ត ព្រមទាំងអនុញ្ញាតឲ្យមានការគោរព និងទទួលស្គាល់អំពីទ្រព្យសម្បត្តិឯកជន។ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ បន្ទាប់ពីព្រះរោគមហារីកបានយាយីព្រះរាជសុខភាពរបស់ព្រះអង្គអស់រយៈពេលប្រមាណជាង២ឆ្នាំ ព្រះអង្គបានយាងចូលព្រះទីវង្គិតនាព្រះបរមរាជវាំងក្នុងព្រះជន្ម ៨៧ ព្រះវស្សា និងបានទទួលព្រះបរមបច្ឆាមរណនាមជា « ព្រះរាជានុកោដ្ឋ »។ គិតមកថ្ងៃទី ០៩ សីហា ឆ្នាំ ២០១៨ គឺជាខួបលើកទី៩១ ឆ្នាំនៃការយាងចូលព្រះទីវង្គិតរបស់ព្រអង្គ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *