វគ្គបណ្តុះបណ្តាលស្តីអំពី ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច និងការគ្រប់គ្រងសហគមន៍ទេសចរណ៍

នៅថ្ងៃចន្ទ-អង្គារ ៨-៩ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីអំពី ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច និងការគ្រប់គ្រងសហគមន៍ទេសចរណ៍ នៅសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កម្មវិធីបើកក្រោមអធិបតីភាពឯកឧត្តម ហ៊យ ភីរក្ស អគ្គនាយករងអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការ សម្របសម្រួលពីអង្គការម្លប់បៃតង និងមានការចូលរួមពីលោកអភិបាលរងស្រុកសំឡូត លោកមេឃុំកំពង់ល្ពៅ និងសមាជិកសហគមន៍ សរុបចំនួន ៥០ នាក់ ។
ខ្លឹមសាររួមនៃការបណ្តុះបណ្តាលនេះរួមមាន៖
១.ស្ថានភាពទូទៅ នៃវឌ្ឍនភាពវិស័យទេសចរណ៍ខេត្តបាត់ដំបង
២.ការចែករំឡែកបទពិសោធន៍ក្នុងសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង និងដំណើការរៀបចំគ្រប់គ្រងសហគមន៍
៣.ក្រមសីលធម៌វិជ្ជាជីវៈ មគ្គុទ្ទេសក៍ទេសចរណ៍
៤.ការចែករំឡែកបទពិសោធន៍ ទៅលើការគ្រប់គ្រង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
៥.វិធីសាស្ត្រអត្ថាធិបាយ និងដឹកនាំភ្ញៀវ
៦.ស្ថានភាពទូទៅ ក្នុងសហគមន៍តំបន់ការពារធម្មជាតិផ្នែកទេសចរណ៍ និងបទពិសោធន៍ដំណើការនៃការគ្រប់គ្រងសហគមន៍
៧.បដិសណ្ឋារកិច្ច
*នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វគ្គបណ្តុះបណ្តាលត្រូវបានធ្វើពិធីបិទ និងចែកវិញ្ញាបណ្ណបត្រ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម តុប សុភ័ក្ត្រ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ។

2 thoughts on “វគ្គបណ្តុះបណ្តាលស្តីអំពី ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច និងការគ្រប់គ្រងសហគមន៍ទេសចរណ៍

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។