ផលិតផលទេសចរណ៍ថ្មីនឹងលេចរូបរាងនៅខេត្តសៀមរាប

នាល្ងាចថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម Michael Newbill ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន Angkor Wildlife & Aquarium បានអញ្ជើញបើកសម្ពោធដំណើរការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្របអភិរក្សសត្វ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប ផ្នែកឯកជន និងសមាគមនានា។

នេះជាគម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Angkor Wildlife & Aquarium ដែលបង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ICM Inc. International Concept Management Inc.) មកពីសហរដ្ឋអាមេរិក។ គម្រោងនេះមានទំហំវិនិយោគសរុប ប្រមាណ ៧០លានដុល្លារអាមេរិក (ស្ថិតនៅលើផ្ទះដីទំហំ ១០០ហិកតា នៅខេត្តសៀមរាប) ដោយចែកចេញជា ០៣ដំណាក់កាល ហើយដំណាក់កាលទីមួយ គ្រោងចំណាយអស់ប្រមាណ ១៨លានដុល្លារអាមេរិក។ ការសាងសង់ក្នុងដំណាក់កាលទី១ នឹងប្រើរយៈពេល ០២ឆ្នាំ ដោយចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១។ គម្រោងនេះនឹងនាំមកនូវមជ្ឈមណ្ឌល ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វ ដើម្បីបម្រើសេចក្តីត្រូវការ និងការសិក្សាអប់រំដល់ប្រជាពលរដ្ឋមូលដ្ឋាន និងទេសចរអន្តរជាតិដែលមកទស្សនាខេត្តសៀមរាប។ ជាងនេះទៀត គម្រោងវិនិយោគនេះ គឺជាផលិតផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ដែលនឹងក្លាយជាគោលដៅទាក់ទាញបំផុតទីពីរ បន្ទាប់ពីអង្គរវត្ត ពិសេស គឺជាការបង្កើតភាពទាក់ទាញថ្មីដែលនឹងជម្រុញអោយទេសចរមកកាន់ខេត្ត

28 thoughts on “ផលិតផលទេសចរណ៍ថ្មីនឹងលេចរូបរាងនៅខេត្តសៀមរាប

  1. Please let me know if you’re looking for a writer for your weblog.
    You have some really good posts and I think I would be a good asset.
    If you ever want to take some of the load off, I’d really like to
    write some articles for your blog in exchange for a link back to mine.
    Please send me an e-mail if interested. Regards!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។