ការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ

ការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុមានភារកិច្ច៖

 • ចរាចរលិខិតឯកសារចូល និងចេញទៅកាន់គោលដៅទាំងក្នុង និងក្រៅមន្ទីរ
 • លើកវិធានការ ការបារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពរបស់មន្ទីរ
 • រៀបចំតុបតែង និងលម្អមន្ទីរ នៅរៀងរាល់ពិធីបុណ្យជាតិ អន្តរជាតិ និងចូលរួមក្នុងការងារសង្គមនានា
 • គ្រប់គ្រងស្ថិតិ ក្របខញ្ឌ និងតារាងព័ត៌មានការងារមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត និងរៀបចំផែនការធនធានមនុស្សរបស់មន្តីរ
 • រៀបចំសំណើសុំលើការជ្រើសរើស ការតាំងស៊ប់ក្នុងក្របខណ្ឌ ការរៀបចំបៀវត្សរ៍ ការតម្លើងថ្នាក់ និងឋាន្តរស័ក្ក ការតែងតាំង ការប្រគល់ភារកិច្ច ការផ្លាស់ប្តូរ ការផ្ទេរក្របខណ្ឌ ការផ្តល់រង្វាន់ ការផ្តល់គ្រឿងឥស្សរិយយស ការដាក់ពិន័យ ការបញ្ចប់ភារកិច្ច ការលុបឈ្មោះ ឫបញ្ឈប់ពីការងារ ការដាក់ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សរ៍ ការដាក់ឱ្យស្ថិតនៅក្រៅក្របខណ្ឌដើម និងការដាក់ឱ្យចូលនិវត្សរ៍ ឫបាត់បងសម្បទាវិជ្ជាជីវៈនៃមន្រ្តីរាជការ
 • រៀបចំសលាកបត្រ វិញ្ញាបនបត្ររដ្ឋបាល លិខិតបញ្ជាបេសកម្ម លិខិតឧទ្ទេសនាម សេចក្តីជូនដំណឹង លិខិតបទដ្ឋាន របាយការណ៍ និងកំណត់ហេតុនានា
 • លើកគម្រោងផែនការថវិកាប្រចាំឆ្នាំ គ្រប់គ្រងចំណូល ចំណាយមន្ទីរ តាមគោលការណ៍កំណត់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 • គ្រប់គ្រងចលនទ្រព្យ និងអចលនទ្រព្យ សន្និធិ សម្ភារ់ ប្រេងឥន្ធនៈ ធ្វើបញ្ចីសារពើភ័ណ្ឌទ្េព្យសម្បត្តិរដ្ឋ និងគ្រប់គ្រងការប្រើប្រាស់ ការរៀបចំជួសជុលសម្ភារៈបរិក្ខារបស់មន្ទីរ
 • រៀបចំបើកប្រាក់បៀវត្សរ៦ របបសង្គមកិច្ច និងប្រាក់ឧបត្ថម្ភផ្សេងៗ ទៀត ជូនមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលលិកអណ្តែត
 • សហការផ្សព្វផ្សាយ ណែនាំ និងជម្រុញឱ្យគ្រប់អាជីវកម្ម ទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសេវាកម្មផ្សេងៗទៀត បម្រើឱ្យវិស័យទេសចរណ៍ ដើម្បីបង្កើនការការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ
 • សហការជាមួយរដ្ឋបាល រាជធានី ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការជាតិ – អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចាត់វិធានការ និងយន្តការចាំបាច់ ទាក់ទងការរក្សាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ
 • សហការជាមួយក្រសួង ស្ថាប័ន អគ្គាធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្ទីរ អង្គភាពនានា ដើម្បីដោះស្រាយវិវាទ និងបំពេញភារកិច្ចអធិការកិច្ច និងសវនកម្មផ្ទៃក្នុង
 • បូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់មន្ទីរទេសចរណ៍។