អំពីបាត់ដំបង

ខេត្ដបាត់ដំបងជាអាណាចក្រខេត្ដមួយរបស់ព្រះរាជាណាចក្រកម្ពុជា   ដែលមានភោគផលធម្មជាតិ
សំបូរបែប និងមានវិសាលដ៏ធំធេងផ្នែកកសិកម្ម  ដោយដីប្រកបដោយជីជាតិ   ដែលជាអំណោយផលសំរាប់កសិផលគ្រប់ប្រភេទជាពិសេសដំណាំស្រូវ  ព្រមទាំងដំណាំយុទ្ទសាស្ដ្រផ្សេងទៀត   អាចចាត់ទុកជាខេត្ដសេដ្ឋកិច្ចដ៏សំខាន់មួយនៃភូមិភាគពាយ័ព្យ។   ក្រៅពីធនធានធម្មជាតិ ខេត្ដបាត់ដំបងនៅមានធនធានធម្មជាតិជាច្រើនទៀតដូចជា  ដងស្ទឹង  ភ្នំ  ព្រៃព្រឹក្សា  បឹងបួរ  ទន្លេ  ប្រាសាទបុរាណ  សត្វចតុបាត សត្វស្លាបគ្រប់ប្រភេទ  បង្កលក្ខណៈជារមណីយដ្ឋានទេសចរណ៍វប្បធម៌  ប្រវិត្ដសាស្ដ្រ  ធម្មជាតិដ៏ស្រស់បំព្រងយ៉ាងត្រកាល   គឺជាសក្ដានុពលបំរើអោយវិស័យទេសចរណ៍ សំរាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាកំសាន្ដស្រាវជ្រាវ និងសំរាកលំហែកាយដែលមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ជំរឿនប្រជាជនឆ្នាំ២០០៧ បង្ហាញថា បាត់ដំបងមានប្រជាជនរសនៅច្រើន និងញឹក មាន ៥១១,៣៧៨ ជាបុរស់ និង ៥២៥,១៤៥ ជាស្រ្តី ប្រជាជនសរុបចំនួន ១,០៤៦,៥២៣ ។ ដង់ស៊ីតេប្រជាជនគឺ ៦៨ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ដែលខ្ពស់ជាងដង់ស៊ីតេជាតិបន្តិចគឺ ៦៤ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ។​ ប្រជាជនខេត្តនេះ មាន៦.៩% នៃប្រជាជនកម្ពុជាទាំងមូល ។ ភាគរយនៃស្រ្តីមាន៥១% ។
កម្ពុជាមានខ្យល់មូសុងត្រូពិច។ រដូវវស្សាចន្លោះ ពាក់កណ្តាលខែមេសា ដល់ពាក់កណ្តាលខែតុលា ទឹកទន្លេមេគុងហូរមក និងត្រឡប់ចូលក្នុងបឹងទន្លេសាបវិញ ដោយបង្កើនទំហំបឹងស្ទើរបីដង។ ចន្លោះខែ វិច្ឆិកា និងមេសា ខ្យល់តិច ខ្លាំង មានសីតុហភាពខ្ពស់ ចាប់ពី ៣៥ អង់ង្សាសេ ។​ ព័ត៏មានទូទៅអំពីអាកាសធាតុ៖
រដូវវស្សា៖ មិថុនា ទៅ តុលា តូចជាង ៣១ អង់ស្សាសេ រដូវរងារ វិច្ឆិកា ដល់ កុម្ភះ ធំជាង ២៦ អង់ស្សាសេ ។