១. ការរៀបចំកញ្ចប់ទស្សនៈកិច្ចរយៈពេលកន្លះថ្ងៃ
ភាគច្រើនទេសចរមានពេលត្រឹមតែរយៈពេលកន្លះថៃ្ងតែប៉ុណ្ណោះ ក្នុងការមកទស្សនា រឺកំសាន្ត ខេត្តបាត់ដំបង។ ដូចនេះពួកគាត់អាចពិនិត្យមើលកញ្ចប់ទស្សនៈកិច្ច អំពីទីកន្លែងដែលពួកគាត់គួរ តែទៅទស្សនានៅក្នុងខេត្តបាត់ដំបង។ គាត់អាចទស្សនានៅតំបន់ដែលជិតៗ ដូចជា ក្រុងបាត់ដំបង ស្រុកបាណន់ និងស្រុកឯកភ្នំ។
១.១ ក្រុងបាត់ដំបង
សំណង់អាគារប្រវត្តិសាស្រ្ត/សារៈមន្ទីរខេត្ត/វត្តបុរាណ/ភូមិវប្បធម៌
ដំណើរទៅកាន់តំបន់សំណង់ប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុកតំាងពីសម័យ អាណានិគម និយមបារំាង តាមបណ្តោយផ្លូវលេខពីរកន្លះ ហើយវាងផ្សារណាត់ និងបន្តមើលសំណង់បុរាណតាម បណ្តោយផ្លូវលេខមួយ។លោក-អ្នកចំណាយពេលត្រឹមតែ ៣០នាទីក្នុងការធ្វើដំណើរ និងទស្សនា រួមទាំងថតរូបទុកជាអនុស្សាវរីយ៍ នៅជុំវិញទីកន្លែងទាំងនោះ។
បន្ទាប់មកបន្តដំណើរឆ្ពោះទៅកាន់សារមន្ទីរខេត្ត។ នៅទីនោះអ្នកអាចទស្សនានូវរូប ចំលាក់ និងវត្ថុបុរាណដែលមានក្នុងខេត្តបាត់ដំបង ដោយនៅទីនោះនឹងមានមនុស្សដែលអាចបរិយាយនូវ ប្រវិត្តសាស្រ្តទាក់ទងនឹងវត្ថុបុរាណទាំងនោះ។ ទស្សនាក្នុងសារៈមន្ទីររយៈពេល ៣០នាទី។
បន្ទាប់មកទស្សនាវត្តបុរាណ (វត្តដំរីស និងវត្តកំផែង) ដែលមានអាយុកាលជាង១០០ឆ្នាំ មកហើយ។ នៅទីនោះអ្នកអាចទស្សនានូវក្បូរក្បាច់រចនាខែ្មរបែបបុរាណសុទ្ធសាទ។ លោកអ្នក ចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះក្នុងការចូលទស្សនាវត្តទាំងពីរនេះ។
លោកអ្នកគួរបន្តដំណើរទៅកាន់ភូមិវប្បធម៌ របស់ខេត្តបាត់ដំបងដែលជាភូមិរក្សាបាននូវស្ថាបត្យ កម្ម និងរបៀបរបបរស់នៅជាពិសេសការប្រកបរបរកសិកម្មតាមបែបបុរាណ ដែលត្រូវបានបែងចែក ជាបីភូមិ ដូចខាងក្រោមៈ
ក.ទស្សនាផ្ទះបុរាណ ក្នុងភូមិវត្តគរដែលមានអាយុកាលជិតមួយទស្សវត្សមកហើយ និង ឧបករណ៍ប្រើប្រាស់មួយចំនួនដែលគេប្រើប្រាស់កាលពីសម័យបុរាណ។ មិនតែប៉ុណ្ណោះ អ្នកអាចចូល រួមចែករំលែកនូវរបៀបនៃការរស់នៅរបស់ម្ចាស់ផ្ទះផងដែរ។ អ្នកអាចទស្សនានូវរបៀប ធ្វើនំរបស់ខ្មែរ ដូចជានំបត់ នំគម ជាដើម និងចូលរួមភ្លស់រសជាតិនំ និងទិញទាំងនោះតាមក្តីត្រូវាការបានទៀតបាន ថែមទៀតផង។ ការចូលរួមនេះអ្នកអាចចំណាយពេលវេលាប្រហែលជា ៣០នាទីជាមួយនឹងភូមិផ្ទះ បុរាណ។
ខ.បន្ទាប់ពីការទស្សនានូវភូមិផ្ទះបុរាណកំពង់សីមាទស្សនាកសិកម្មបែបបុរាណ។ អ្នកអាច មើលឃើញនូវបែបផែន នៃការធ្វើកសិកម្មបែបបុរាណ និងឧបករណ៍ប្រើប្រាស់មួយចំនួន ដែលគេ បានប្រើប្រាស់ក្នុងការប្រកបរបរកសិកម្ម ដែលដូនតាបានបន្សល់ទុកឲ្យកូនចៅ ជំនាន់ក្រោយហើយ លោកអ្នកបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្នរហូតគេបានចាត់ទុកថា ជាភូមិកសិកម្ម។ ការទស្សនានេះអាចចំណាយពេលប្រហែល ៣០នាទី។
គ.បន្តដំណើរទៅកាន់ភូមិខ្សាច់ពោយ ដែលនៅជាប់នឹងភូមិកំពង់សីមា ដើម្បីទទួលការកំសាន្ត អារម្មណ៍ នៅក្នុងចំការផ្លែឈើហូបផ្លែ និងភ្លក់រសជាតិផ្លែឈើជាច្រើនប្រភេទ ដែលមាន ក្នុងតំបន់។ ការចំណាយពេលប្រមាណជា៣០នាទីរបស់លោកអ្នកក្នុងភូមិផ្លែឈើនេះ លោកអ្នក នឹងបានឃើញនូវ ទស្សនីយ៍ភាពដើមផ្លែឈើហូបផ្លែ និងទទួលនូវឱជារសដ៏ឆ្ងាញ់ពិសារនៃផ្លែឈើដែលទើបនឹងបេះមក ពីដើម។
ឃ. នៅពេលលោកអ្នកបានត្រលប់មកកាន់ក្រុងវិញ លោកអ្នកសូមកំភេ្លចចំនាយពេលវេលា ប្រហែលជា៣០នាទី ចូលទស្សនាការតំាងលក់នូវវត្ថុអនុស្សារីយ៍ ដែលមានតំាងលក់នូវ ផ្សារអប្សរា ផ្សារលើ។ អប្សរាផ្សារលើ មានលក់នូវវត្ថុអនុស្សារីយ៍ជាច្រើន ហើយភាគច្រើនគឺជា ផលិតផលដែលបានផលិតនៅក្នុងខេត្តតែម្តង។ លោកអ្នកអាចរកទិញនូវវត្ថុអនុស្សារីយ៍ដើម្បីទុកជាផ្ញើញាតិមិត្ត អ្នកនៅកន្លែងរស់របស់អ្នកដោយពួកគាត់មិនបានមកទស្សនាជាមួយអ្នក និងទុកជាអនុស្សារីយ៍ដែល អ្នកបានមកកំសាន្តនូវទីក្រុងបាត់ដំបងនេះដោយផ្ទាល់។
១.១.២ ស្រុកបាណន់
បើលោកអ្នកពេញចិត្តទស្សនាកំសាន្តស្រុកបាណន់ លោកអ្នកមានជំរើសជាច្រើនក្នុងការជ្រើស រើស ដូចបានរៀបរាប់ជាបន្តបន្ទាប់ដូចខាងក្រោម។
ក. ចំការទំពាំងបាយជូរ/ប្រាសាទបាណន់/ថៃ្ងលិច នៅលើខ្នងភ្នំសំពៅ
ថ្ងៃរសៀលបន្តិចលោកអ្នកអាចធ្វើដំណើរតាមផ្លូវទៅកាន់ប្រាសាទបាណន់ លោកអ្នកអាច ឈៀងចូលចំការទំពាំងបាយជូរ រយៈពេលប្រមាណជា ១ម៉ោង ដើម្បីទស្សនានូវចំការទំពំាងជូរ ដែលមានទាំងមួយគត់ នៅក្នុងប្រទេសកម្ពុជា និងផ្លស់រសជាតិស្រាទំពាំបាយជូរ ដែលជាស្នាដៃ ដោយផ្ទាល់របស់ប្រជាជនខែ្មរដោយផ្ទាល់។
បន្ទាប់មកលោកអ្នកអាចបន្តដំណើរទៅកាន់ប្រាសាទបាណន់។ លោកអ្នកអាចចំនាយពេល ប្រហែលជាពីរម៉ោង រឺពីរម៉ោងកន្លះ ក្នុងការឡើងភ្នំដើម្បីទស្សនាប្រាសាទបាណន់ ដែលបានកសាង លើកំពូលភ្នំ មានកំពស់៨០ម៉ែត្រ។ ប្រសាទនេះបានសង់តំរៀបគ្នា ប្រហាក់ប្រហែលគ្នានឹងប្រសាទ អង្គរវត្ត។ លោកអ្នកអាចទស្សនាក្បូរក្បាច់រចនាលើតួប្រសាទ ទេសភាពជុំវិញភ្នំ និងស្រូបយក ខ្យល់អាកាសយ៉ាងបរិសុទ្ធយ៉ាងល្អលើខ្នងភ្នំ។
តាមផ្លូវត្រលប់មកកាន់ក្រុងវិញ មានផ្លូវមួយដែលធ្វើដំនីរពីភ្នំបាណន់ទៅកាន់ភ្នំសំពៅ។ លោក អ្នកអាចធ្វើដំណើរតាមផ្លូវនោះដើម្បីធ្វើដំណើរទៅកាន់ភ្នំសំពៅ។ ការចំនាយពេល២ម៉ោងលោកអ្នក អាចទស្សនាល្អាងជាច្រើននៅលើភ្នំសំពៅដែលមានខ្យល់អាកាសត្រជាក់។ លោកអ្នកថែមទំាងអាច ទស្សនានូវហ្វូសត្វប្រជៀវនៅលើភ្នំសំពៅ។ ជាពិសេសជាងនេះទៅទៀតលោកអ្នកអាចចូលរួមទស្សនាថ្ងៃលិចលើភ្នំសំពៅ ដែលមានទេសភាពជា ទីទាក់ទាញ។
ខ. ភ្នំសំពៅ/ប្រាសាទស្នឹង/ភំ្នក្រពើ/អាងទឹកំពីងពួយ
ជំរើសទីពីរលោកអ្នក អាចធ្វើដំណើរទៅកាន់ភ្នំសំពៅដោយផ្ទាល់។ លោកអ្នកកំសាន្តលេង លើភ្នំ និងជើងភ្នំពៅរយៈពេល ១ម៉ោងកន្លះ រឺ២ម៉ោងតាមទិដ្ឋភាពដែលមានលើកំពូលភ្នំ។
បន្ទាប់មកលោកអ្នក ធ្វើដំណើរហួសទៅកាន់ប្រាសាទស្នឹង ដែលមានមានសំណង់ដូចជា ប្រាសាទដែលបានសាងសង់ក្នុងសត្សវត្សទី១២ នឹងមានលក្ខណៈស្រដៀងគ្នានឹងចេតីយ៍ចំនួនបី។ លោកអ្នកអាចទស្សនារយៈពេល៣០នាទីតាមចិត្តលោកអ្នក។
បន្ទាប់មកលោកអ្នកអាចត្រលប់មកវិញតាមផ្លូវដដែល ហើយបត់តាមផ្លូវមួយដែលមានដាក់ថា អាងទឹកកំពីងពួយ។ បន្តដំណើរទៅរហូតលោកអ្នក នឹងឆ្លងកាត់ភ្នំមួយដែលមានឈ្មោះថា ភ្នំក្រពើ។ លោកអ្នកអាចឈ្លៀតពេលវេលា ៣០នាទីទស្សនា ភ្នំក្រពើដែលមានដំណើររឿង ទាក់ទងគ្នាភ្នំសំពៅ និងវត្តភ្នំអណ្តើកដែលស្ថិតនៅជើងភ្នំក្រពើ។
បន្ទាប់មកលោកអ្នកអាចបន្តដំណើរទៅកាន់អាងទឹកកំពីងពួយ ដែលមានប្រវត្តិ ទាក់ទងក្នុង សម័យប៉ុលពត។ លោកអ្នកនឹងទទួលនូវអារម្មណ៍រីករាយជាមួយនូវទេសភាពដ៏ប្រណីត នូវអាងទឹក ដ៏ធំល្វឹងល្វាយ និងមានកន្លែងងូតទឹកលេង និងជិះទូក កំសាន្តផងដែរ ហើយលោកអ្នកក៏អាច ទទួលទានអាហារពេលាថៃ្ងត្រង់រឺពេលល្ងាចតាមចិត្ត និងពេលវេលាមកដល់របស់អ្នកមុនអ្នកត្រលប់ មកកាន់ទីក្រុងតាមផ្លូវមួយទៀត។
១.១.៣ ស្រុកឯកភ្នំ
ប្រាសាទឯកភ្នំ/ទស្សនាសិប្បកម្មសំបកណែមរបស់ប្រជាជន/វាលពិឃាតវត្តសំរោងក្នុង/សិប្បកម្មធ្វើក្រឡានរបស់ប្រជាជន/សិប្បកម្មធ្វើណែមសាច់ត្រី
ស្រុកឯកភ្នំគឺជាជំរើសទីបី ដែលលោកអ្នកអាចទស្សនាបានរយៈពេលកន្លះថ្ងៃ។
លោកអ្នកអាចធ្វើដំណើរឆ្ពោះទៅកាន់ប្រាសាទឯកភ្នំ ដែលជារម្មណីយ៍ដ្ឋានបែបវប្បធម៌។ លោកអ្នកអាចកំសាន្តរយៈ១ម៉ោងដោយទទួលយកនូវទិដ្ឋភាពដ៏ល្អឥតខ្ជោះ និងខ្យល់អាកាសយ៉ាង ល្អ។
ពេលត្រលប់មកវិញ លោកអ្នកកុំភេ្លចចំណាយពេល ១ម៉ោងក្នុងការទស្សនានូវផ្ទះសិប្បកម្ម ធ្វើសំបកណែម។លោកអ្នកនឹងទទួលការស្វាគម៍ដ៏កក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ និងសែ្វងយល់នូវ របៀបធ្វើសំបកណែមផងដែរ។
បន្ទាប់មកលោកអ្នកធ្វើដំណើរតាមការផ្លាកសញ្ញាបង្ហាញផ្លូវ ទៅកាន់វត្តសំរោងក្នុង ដែលជា ទីកនែ្លងប្រវត្តិសាស្រ្តដែលតំបន់វាលពិឃាតកាលពីរបបប៉ុលពត ដោយចំណាយពេល ៣០នាទី។
នៅក្បែរនោះលោកអ្នកក៏អាចទស្សនានូរបៀបនៃការធ្វើក្រឡានរបស់ប្រជាជនក្នុងតំបន់ ផងដែរដោយចំណាយពេល ២០នាទី។
បន្ទាប់មកលោកអ្នកអាចបន្តដំណើរទៅកាន់ភូមិព្រែកខ្ពប ដែលជាទីកន្លែងដែលប្រជាជនប្រក បរបរធ្វើណែមសាច់ត្រីដែលមានឱជារស និងល្បីល្បាញក្នុងប្រទេសផងដែរ។ លោកអ្នកអាចចំណាយ ពេលប្រហែលជា៣០នាទីក្នុងការកំសាន្តក្នុងតំបន់នេះ។
ស្រុកបាត់ដំបងគឺជាស្រុកដែលស្ថិតនៅក្នុងទីរួមខេត្តតែម្ដងដែលមានទាំងភូមិវប្បធម៌ សារមន្ទីរ ខេត្ត និងវត្តអារាមដែលអាចទាក់ទាញភ្ញៀវទេសចរ ទៅទស្សនាទីនោះ នឹងបានឃើញនៅដ្ឋានចាស់ៗ ដែលបង្កប់ដោយលក្ខណៈស្ថាបត្យកម្មខ្មែរ ដែលនៅគង់វង្សដូចជាឧបករណ៍ប្រើប្រាស់ក្នុងការងារ កសិកម្ម សិប្បកម្មតំបាញ ក្បូរក្បាច់តុបតែងលំនៅដ្ឋាន ដែលមានរចនាបិទខ្មែរបុរាណមានដាក់ តាំងវត្ថុបុរាណជាច្រើន ដែលមានតំលៃទាក់ទង់ទៅនឹងស្នាដៃស្ថបត្យកម្មមានខាងសាសនាសិល្បៈខ្មែរ ព្រមទាំងមានផ្ទាំងគំនូរកុលភាគន៍ និងជាពិសេសនៅក្នុងឱកាសបុណ្យទានម្តងៗមានអ្នកស្រុកជិត ឆ្ងាយឫភ្ញៀវទេសចរណ៍មកលេងយ៉ាងកុះករ។
២. ការរៀបចំកញ្ចប់ទស្សនៈកិច្ចរយៈពេលមួយថ្ងៃ
ប្រសិនបើលោកអ្នកមានរយៈពេលពេញមួយថ្ងៃក្នុងការកំសាន្ត លោកអ្នកអាចមាន ឱកាស ដើរលេងកំសាន្តបានជាច្រើនកន្លែង។ កញ្ចប់ទស្សនៈពេញមួយថ្ងៃជួយជំនួយដល់ លោកអ្នកក្នុងការរៀបចំដំណើរកំសាន្តលោកអ្នកឲ្យងាយស្រួលក្នុងការធ្វើដំណើរ និងណែនំា ខ្លះពីទីកន្លែងដែលលោកអ្នកគួរតែទៅសំរាប់តំរូវតាមពេលដែលលោកអ្នកមាន។ កញ្ចប់ ទស្សនៈកិច្ចពេញមួយថ្ងៃ គឺមានច្រើនជំរើសតំរូវតាមចំណាប់អារម្មណ៍របស់លោកអ្នកដែល មានរៀបរាប់ដូចខាងក្រោម។
ក.ជំរើសទីមួយៈ ភូមិវប្បធម៌/ភ្នំរំសាយសក់/ភ្នំបាណន់/ចំការទំពាំងបាយជូរ/កំសាន្តសួនច្បារឯកឧត្តមសខេង/ទស្សនាទីក្រុងក្នុងពេលរាត្រី
លោកអ្នកអាចជិះតាមបណ្តោយផ្លូវលេខមួយ ប្របតាមមាត់ស្ទឹងសង្កែឆ្ពោះទៅកាន់ភូមិ វប្បធម៌លោកអ្នកអាចកំសាន្តជាមួយប្រជាជនដែលមានភាពរស់រាយរាក់ទាក់ រីករាយជាមួយ ការយល់ដឹងពីឧបករណ៍បុរាណបែបប្រពៃណី របស់ពួកគាត់ដែលមានទំាងផ្លែឈើដ៏មានឱជា រស។ ហើយលោកអ្នកក៏អាចសំរាកពិសារបាយថ្ងៃត្រង់នៅទីនោះបានផងដែរ។ លោកអ្នក អាចកំសាន្តនៅទីនោះបានពេញ ៤ម៉ោង រឺលើសពីនេះ។
បន្ទាប់មកលោកអ្នកអាចធ្វើដំណើរតាមផ្លូវប្របមាត់ស្ទឹងបន្តទៅទៀតលោកអ្នកនឹងដល់ ផ្លូវទៅកាន់ភ្នំបាណន់។តាមផ្លូវទៅបាណន់លោកអ្នកអាចឈៀងចូលកំសាន្តភ្នំរំសាយសក់រយៈ ពេលពេញមួយម៉ោង។
បន្ទាប់ពីនេះទៀតលោកអ្នកអាចបន្តដំណើរទៅកំសាន្តរយៈពេល៣ម៉ោង នៅភ្នំបាណន់ ដោយការឡើងទៅកំសាន្តប្រសាទបាណន់នៅលើកំពូលភ្នំ និងទេសភាពមើនពីលើកំពូលភ្នំ។
បន្ទាប់ពីនោះលោកអ្នកធ្វដំណើរមកកាន់ក្រុងវិញលោកអ្នកកុំភ្លេចចូលកំសាន្តក្នុងចំការ ទំពាំងបាយជូររយៈពេល២ម៉ោង។ ដែលមានតែមួយគត់ក្នុងប្រទេសកម្ពុជា និងភ្លស់នូវរសជាតិ ស្រាទំពាំង បាយជូរ ដែលផលិតនៅប្រទេសកម្ពុជាដោយផ្ទាល់។
នៅពេលមកដល់ក្រុងវិញលោកអ្នកអាចមកកំសាន្តទិដ្ឋភាពសួនច្បារនាពេលល្ងាច ដែលមានមនុស្សជាច្រើនកុះករ និងខ្យល់អាកាសដ៏បរិសុទ្ធ។ មិនតែប៉ុណ្ណោះលោកអ្នកអាច ទស្សនាកំសាន្តនូវទិដ្ឋភាពទីក្រុងនាពេលរាត្រី និងកំសាន្តជាមួយសមប្បទាបន្ថែមនាពេលរាត្រី តាមចិត្តរបស់លោកអ្នក។
ខ.ជំរើសទីពីរៈ ប្រាសាទស្នឹង/ភ្នំក្រពើ/អាងទឹកកំពីងពួយ/ភ្នំសំពៅ/ភ្នំរំសាយសក់/ភ្នំបាណន់/ ចំការទំពាំងបាយជូរ/ទស្សនាទិដ្ឋភាពក្រុងក្នុងពេលរាត្រី។
លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ធ្វើដំណើរទៅកាន់ប្រាសាទស្នឹងដែល មានចំងាយសរុប២២.៥៨គីឡូម៉ែត្រពីទីក្រុង។ លោកអ្នកអាចកំសាន្តជាមួយវប្បធម៌ទីនោះ រយៈ ពេល១ម៉ោង ដោយឥតជិនណាយ។
បន្ទាប់មកលោកអ្នកធ្វើដំណើរតាមផ្លូវដដែលត្រលប់មកក្រុងវិញ លោកអ្នកអាចធ្វើ ដំណើរតាមផ្លូវទៅកាន់អាងទឹកកំពីងពួយនោះលោកអ្នកនឹងបានឆ្លងកាត់ភ្នំក្រពើ។ លោកអ្នក គួរចំណាយពេល១ម៉ោងដើម្បីទស្សនាទិដ្ឋភាពលើភ្នំ និងប្រវត្តិរបស់ភ្នំដែលទាក់ទង នឹងរឿង ព្រេងបុរាណដែលមានពាក់ព័ន្ធនឹងភ្នំសំពៅ ភ្នំទ្រង់មាន់ទ្រង់ទា និងភ្នំរំសាយសក់តាមរយៈអ្នក ស្រុក។
បន្ទាប់មកទៀតលោកអ្នក ត្រូវបន្តដំណើរទៅកាន់អាងទឹកប្រវត្តិសាស្រ្តកំពីងពួយដើម្បី កំសាន្ត ងូតទឹកលេង ជិះទូកកំសាន្ត និងសំរាកពិសារអាហារតាមការកម្មង់សំរាប់ថ្ងៃត្រង់រយៈ ពេល៣ រឺ៤ម៉ោង។
ទីកន្លែងទីបួន លោកអ្នកត្រូវបន្តដំណើរទៅកាន់ភ្នំសំពៅដើម្បីកំសាន្តនៅល្អាងជាច្រើន នៅលើកំពូលភ្នំ និងទេសភាពមើលពីលើកំពូលភ្នំ។
បន្ទាប់ពីនោះលោកអ្នក អាចធ្វើដំណើរទៅកាន់ភ្នំបាណន់ តាមផ្លូវកាត់មួយ។ នៅតាម ផ្លូវកាត់ នោះលោកអ្នកនឹងឆ្លងកាត់ផ្លូវទៅកំសាន្តរមណីយដ្ឋានភ្នំរំសាយសក់។ លោកអ្នកគួរ ចំណាយពេល១ម៉ោងក្នុងការទស្សនាកំសាន្តនៅភ្នំនេះ ដើម្បីទទួលនូវការចំឡែកអារម្មណ៍។
លោកអ្នកអាចបន្តដំណើរទៅកាន់ប្រាសាទបាណន់ និងកំសាន្តទីនោះក្នុងរយៈពេល ៣ម៉ោង រឺលើសពីនេះតាមអារម្មណ៍របស់លោកអ្នក។
បន្ទាប់មកលោកអ្នកអាចធ្វើដំណើរត្រលប់មកទីក្រុងវិញ សូមកុំភ្លេចចំនាយពេលប្រមា ណជា១ម៉ោងក្នុងការកំសាន្តនៅចំការទំពាំងបាយជូរ និងភ្លស់រសជាតិស្រាទំពាំងបាយជូរ របស់ខែ្មរ។
មកដល់ទីក្រុងលោកអ្នកអាចទស្សនាទិដ្ឋភាពនៃទីក្រុងក្នុងពេលរាត្រី តាមចំណូលចិត្តរបស់ លោកអ្នក។
គ.ជំរើសទីបីៈ ប្រាសាទឯកភ្នំ/សិប្បកម្មធ្វើសំបកណែម/ សហគមន៍ធ្វើណែមសាច់ត្រី/ វត្ត សំរោងក្នុង
ប្រាសាទឯកភ្នំជារមណីយ៍ដ្ឋាន បែបវប្បធម៌ដ៏មានប្រជាប្រិយ៍ភាពមួយនៅក្នុងស្រុក ឯកភ្នំក៏ដូចជាក្នុងខេត្តទំាងមូល។ លោកអ្នកគួរចំណាយពេល ២ម៉ោង រឺលើសពីនេះក្នុងការ ទស្សនា និងទទួលអារម្មណ៍មនោរម្យពីទីកនែ្លងនេះ។
បន្ទាប់ពីការទស្សនាប្រាសាទឯកភ្នំលោកអ្នកកុំភ្លេចចំណាយពេល១ម៉ោង ចូលទស្សនា កនែ្លងសិប្បកម្មសំបកណែមដើម្បីកំសាន្តនូវរបៀបធ្វើសំបកណែម និងរីករាយជាមួយ ប្រជា ជនដែលមានភាពរស់រាយរាក់ទាក់។ លោកអ្នកអាចទស្សនានូវផ្ទះបុរាណប្រចំាតំបន់ដែល មានអាយុកាលប្រហែលជាជាង១០០ឆ្នាំបានផងដែរ។
ហើយលោកអ្នកអាចបន្តដំណើរទៅកាន់សហគមន៍ធ្វើណែមសាច់ត្រី ដើម្បីស្វែងយល់ ពីរបៀបធ្វើ និងកំសាន្តសប្បាយបានរយៈពេល១ម៉ោង។
បន្ទាប់មកលោកអ្នកអាចបន្តដំណើរទៅកាន់វត្តសំរោងក្នុង ដែលមានប្រវត្តិសាស្រ្តទាក់ ទងនឹងសម័យប៉ុលពត និងជាវត្តដែលមានវ័យចំណាស់ជាងគេផងដែរ។ លោកអ្នកគួរចំនាយ ពេលប្រហែល ១ម៉ោង ក្នុងការសទ្សនានៅទីនោះ។
ហើយលោកអ្នកនឹងត្រូវត្រលប់មកកាន់ទីក្រុងវិញនិងកំសាន្តទីក្រុងនាពេលរាត្រី។
៣. ការរៀបចំកញ្ចប់ទស្សនៈកិច្ចរយៈពេលពីរថ្ងៃ
លោកអ្នកគួរចំណាយពេលប្រមាណជា ២ថ្ងៃក្នុងការកំសាន្តនៅខេត្តបាត់ដំបង លោក អ្នកនឹង ទទួលបានណូវភាពរីករាយពីរមណីយ៍ដ្ឋាន ដ៏សំបូរបែបនៅក្នុងខេត្ត។ លោកអ្នកមាន ជំរើសពីរក្នុងការជ្រើសរើស។
ក.ជំរើសទីមួយៈ ស្រុកបាណន់ និងស្រុកឯកភ្នំ
ថ្ងៃទីមួយៈភូមិវប្បធម៌/ភ្នំរំសាយសក់/ភ្នំបាណន់/ចំការទំពាំងបាយជូរ/កំសាន្តសួនច្បារឯកឧត្តម ស ខេង/ទស្សនាទីក្រុងក្នុងពេលរាត្រី
លោកអ្នកអាចជិះតាមបណ្តោយផ្លូវលេខមួយ ប្របតាមមាត់ស្ទឹងសង្កែឆ្ពោះទៅកាន់ ភូមិវប្បធម៌ លោកអ្នកអាចកំសាន្តជាមួយប្រជាជនដែលមានភាពរស់រាយរាក់ទាក់ រីករាយជា មួយការយល់ដឹងពី ឧបករណ៍បុរាណបែបប្រពៃណីរបស់ពួកគាត់ដែលមានទំាងផ្លែឈើដ៏មាន ឱជារស។ ហើយលោកអ្នកក៏អាចសំរាកពិសារបាយថ្ងៃត្រង់នៅទីនោះបានផងដែរ។ លោក អ្នក អាចកំសាន្តនៅទីនោះបានពេញ ៤ម៉ោង រឺលើសពីនេះ។
បន្ទាប់មកលោកអ្នកអាចធ្វើដំណើរតាមផ្លូវប្របមាត់ស្ទឹងបន្តទៅទៀត លោកអ្នកនឹង ដល់ផ្លូវទៅកាន់ភ្នំបាណន់។តាមផ្លូវទៅបាណន់លោកអ្នកអាចឈៀងចូលកំសាន្តភ្នំរំសាយសក់ រយៈពេលពេញ មួយម៉ោង។
បន្ទាប់ពីនេះទៀតលោកអ្នកអាចបន្តដំណើរទៅកំសាន្តរយៈពេល៣ម៉ោង នៅភ្នំបាណន់ ដោយការឡើងទៅកំសាន្តប្រសាទបាណន់នៅលើកំពូលភ្នំ និងទេសភាពមើនពីលើកំពូលភ្នំ។
បន្ទាប់ពីនោះលោកអ្នកធ្វដំណើរមកកាន់ក្រុងវិញលោកអ្នកកុំភ្លេចចូលកំសាន្តក្នុងចំការ ទំពាំងបាយជូររយៈពេល២ម៉ោង។ ដែលមានតែមួយគត់ក្នុងប្រទេសកម្ពុជា និងភ្លស់នូវរសជាតិ ស្រាទំពាំងបាយជូរដែលផលិត នៅប្រទេសកម្ពុជាដោយផ្ទាល់។
នៅពេលមកដល់ក្រុងវិញលោកអ្នកអាចមកកំសាន្តទិដ្ឋភាពសួនច្បារនាពេលល្ងាច ដែលមាន មនុស្សជាច្រើនកុះករ និងខ្យល់អាកាសដ៏បរិសុទ្ធ។ មិនតែប៉ុណ្ណោះលោកអ្នកអាច ទស្សនាកំសាន្តនូវទិដ្ឋភាពទីក្រុងនាពេលរាត្រី និងកំសាន្តជាមួយសមប្បទាបន្ថែមនាពេលរាត្រី តាមចិត្តរបស់លោកអ្នក។
ថ្ងៃទីពីរៈ ប្រាសាទឯកភ្នំ/ សិប្បកម្មធ្វើសំបកណែម/ សហគមន៍ធ្វើណែមសាច់ត្រី/ វត្ត សំរោងក្នុង
ប្រាសាទឯកភ្នំជារមណីយ៍ដ្ឋានបែបវប្បធម៌ ដ៏មានប្រជាប្រិយ៍ភាពមួយនៅក្នុងស្រុក ឯកភ្នំ ក៏ដូចជាក្នុងខេត្តទំាងមូល។ លោកអ្នកគួរចំណាយពេល ២ម៉ោង រឺលើសពីនេះ ក្នុងការទស្សនា និងទទួល អារម្មណ៍មនោរម្យពីទីកនែ្លងនេះ។
បន្ទាប់ពីការទស្សនាប្រាសាទឯកភ្នំ លោកអ្នកកុំភ្លេចចំណាយពេល១ម៉ោង ចូល ទស្សនាកនែ្លង សិប្បកម្មសំបកណែម ដើម្បីកំសាន្តនូវរបៀបធ្វើសំបកណែម និងរីករាយជា មួយប្រជាជនដែលមាន ភាពរស់រាយរាក់ទាក់។ លោកអ្នកអាចទស្សនានូវផ្ទះបុរាណប្រចំា តំបន់ដែលមានអាយុកាល ប្រហែល ជាជាង១០០ឆ្នាំបានផងដែរ។
ហើយលោកអ្នកអាចបន្តដំណើរទៅកាន់សហគមន៍ធ្វើណែមសាច់ត្រី ដើម្បីស្វែងយល់ ពីរបៀបធ្វើ និងកំសាន្តសប្បាយបានរយៈពេល១ម៉ោង។
បន្ទាប់មកលោកអ្នកអាចបន្តដំណើរទៅកាន់វត្តសំរោងក្នុង ដែលមានប្រវត្តិសាស្រ្តទាក់ ទងនឹងសម័យប៉ុលពត និងជាវត្តដែលមានវ័យចំណាស់ជាងគេផងដែរ។ លោកអ្នកគួរចំនាយ ពេលប្រហែល ១ម៉ោង ក្នុងការសទ្សនានៅទីនោះ។
ហើយលោកអ្នកនឹងត្រូវត្រលប់មកកាន់ទីក្រុងវិញនិងកំសាន្តទីក្រុងនាពេលរាត្រី។
ជំរើសទីពីរៈ ស្រុកបាណន់ និងឯកភ្នំ
ថ្ងៃទីមួយៈ ប្រាសាទស្នឹង/ភ្នំក្រពើ/អាងទឹកកំពីងពួយ/ភ្នំសំពៅ/ភ្នំរំសាយសក់/ភ្នំបាណន់/ ចំការទំពាំងបាយជូរ/ទស្សនាទិដ្ឋភាពក្រុងក្នុងពេលរាត្រី
លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ធ្វើដំណើរទៅកាន់ប្រាសាទស្នឹង ដែល មានចំងាយសរុប២២.៥៨គីឡូម៉ែត្រពីទីក្រុង។ លោកអ្នកអាចកំសាន្តជាមួយវប្បធម៌ទីនោះ រយៈពេល ១ម៉ោង ដោយឥតជិនណាយ។
បន្ទាប់មកលោកអ្នកធ្វើដំណើរតាមផ្លូវដដែលត្រលប់មកក្រុងវិញ លោកអ្នកអាចធ្វើដំ ណើរតាមផ្លូវទៅកាន់អាងទឹកកំពីងពួយនោះលោកអ្នកនឹងបានឆ្លងកាត់ភ្នំក្រពើ។ លោកអ្នកគួរ ចំណាយពេល១ម៉ោងដើម្បីទស្សនាទិដ្ឋភាពលើភ្នំ និងប្រវត្តិរបស់ភ្នំដែលទាក់ទងនឹងរឿងព្រេង បុរាណដែលមានពាក់ព័ន្ធនឹងភ្នំសំពៅ ភ្នំទ្រង់មាន់ទ្រង់ទា និងភ្នំរំសាយសក់តាមរយៈអ្នក ស្រុក។
បន្ទាប់មកទៀតលោកអ្នក ត្រូវបន្តដំណើរទៅកាន់អាងទឹកប្រវត្តិសាស្រ្តកំពីងពួយ ដើម្បី កំសាន្ត ងូតទឹកលេង ជិះទូកកំសាន្ត និងសំរាកពិសារអាហារតាមការកម្មង់សំរាប់ថ្ងៃត្រង់រយៈ ពេល៣ រឺ៤ម៉ោង។
ទីកន្លែងទីបួន លោកអ្នកត្រូវបន្តដំណើរទៅកាន់ភ្នំសំពៅ ដើម្បីកំសាន្តនៅល្អាងជាច្រើន នៅលើកំពូលភ្នំ និងទេសភាពមើលពីលើកំពូលភ្នំ។
បន្ទាប់ពីនោះលោកអ្នក អាចធ្វើដំណើរទៅកាន់ភ្នំបាណន់តាមផ្លូវកាត់មួយ។ នៅតាម ផ្លូវកាត់នោះលោកអ្នកនឹងឆ្លងកាត់ផ្លូវទៅកំសាន្តរមណីយដ្ឋានភ្នំរំសាយសក់។ លោកអ្នកគួរ ចំណាយពេល ១ម៉ោងក្នុងការទស្សនាកំសាន្តនៅភ្នំនេះ ដើម្បីទទួលនូវការចំឡែកអារម្មណ៍។
លោកអ្នកអាចបន្តដំណើរទៅកាន់ប្រាសាទបាណន់ និងកំសាន្តទីនោះក្នុងរយៈពេល ៣ម៉ោង រឺលើសពីនេះតាមអារម្មណ៍របស់លោកអ្នក។
បន្ទាប់មកលោកអ្នកអាចធ្វើដំណើរត្រលប់មកទីក្រុងវិញ សូមកុំភ្លេចចំនាយពេល ប្រមាណជា១ម៉ោងក្នុងការកំសាន្តនៅចំការទំពាំងបាយជូរ និងភ្លស់រសជាតិស្រាទំពាំងបាយ ជូររបស់ខែ្មរ។
មកដល់ទីក្រុងលោកអ្នកអាចទស្សនាទិដ្ឋភាពនៃទីក្រុងក្នុងពេលរាត្រី តាមចំណូលចិត្តរបស់ លោកអ្នក។
ថ្ងៃទីពីរៈ ប្រាសាទឯកភ្នំ/ សិប្បកម្មធ្វើសំបកណែម/ សហគមន៍ធ្វើណែមសាច់ត្រី/ វត្ត សំរោងក្នុង
ប្រាសាទឯកភ្នំជារមណីយ៍ដ្ឋានបែបវប្បធម៌ ដ៏មានប្រជាប្រិយ៍ភាពមួយនៅក្នុងស្រុក ឯកភ្នំក៏ដូចជាក្នុងខេត្តទំាងមូល។ លោកអ្នកគួរចំណាយពេល២ម៉ោង រឺលើសពីនេះ ក្នុងការ ទស្សនា និងទទួល អារម្មណ៍មនោរម្យពីទីកនែ្លងនេះ។
បន្ទាប់ពីការទស្សនាប្រាសាទឯកភ្នំ លោកអ្នកកុំភ្លេចចំណាយពេល១ម៉ោងចូលទស្សនា កនែ្លងសិប្បកម្មសំបកណែមដើម្បីកំសាន្តនូវរបៀបធ្វើសំបកណែម និងរីករាយជាមួយប្រជាជន ដែលមានភាពរស់រាយរាក់ទាក់។ លោកអ្នកអាចទស្សនានូវផ្ទះបុរាណប្រចំាតំបន់ដែលមាន អាយុកាល ប្រហែល ជាជាង១០០ឆ្នាំបានផងដែរ។
ហើយលោកអ្នកអាចបន្តដំណើរទៅកាន់សហគមន៍ធ្វើណែមសាច់ត្រី ដើម្បីស្វែងយល់ ពីរបៀបធ្វើ និងកំសាន្តសប្បាយបានរយៈពេល១ម៉ោង។
បន្ទាប់មកលោកអ្នកអាចបន្តដំណើរទៅកាន់វត្តសំរោងក្នុង ដែលមានប្រវត្តិសាស្រ្តទាក់ ទងនឹងសម័យប៉ុលពត និងជាវត្តដែលមានវ័យចំណាស់ជាងគេផងដែរ។ លោកអ្នកគួរចំនាយ ពេលប្រហែល១ម៉ោងក្នុងការសទ្សនានៅទីនោះ។
មកដល់ទីក្រុងលោកអ្នកអាចទស្សនានូវសំណង់បេតិកភណ្ឌខេត្តដែលបន្សល់ទុកតំាងពីសម័យអាណានិគមនិយមបារំាង តាមបណ្តោយផ្លូវលេខពីរកន្លះ ខាងជើងផ្សារណាត់ ផ្សារណាត់ និង សំណង់បេតិកភណ្ឌតាមបណ្តោយផ្លូវលេខ១។
៤. ការរៀបចំកញ្ចប់ទស្សនៈកិច្ចរយៈពេលកបីថ្ងៃ
លោកអ្នកអាចជ្រើសរើសតំបន់កំសាន្តរយៈពេល ២ថ្ងៃដូចខាងលើ។ ដោយឡែកនៅ ថ្ងៃទីបីលោកអ្នកអាចទៅកំសាន្តនូវតំបន់ដែលឆ្ងាយៗ។ លោកអ្នកអាចមានជំរើសជាច្រើនក្នុង ការកំសាន្តសំរាប់ថ្ងៃទីបី។
ជំរើសទីមួយៈវត្តឈើខ្មៅ/ព្រែកទាល់
វត្តឈើខ្មៅគឺជាវត្តដែលបានសាងសង់តាមរចនាបទបែបបុរាណ និងជាវត្តដែលមាន អាយុកាលយូរអង្វែងមកហើយ។ លោកអ្នកត្រូវជិះត្រូវបន្តដំណើរដោយជិះទូក រឺកាណូតដើម្បី ធ្វើដំណើរទៅកាន់ វត្តនេះដោយសារវត្តនេះស្ថិតតាមបណ្តោយបឹងទន្លេសាបតំបន់ព្រៃលិចទឹក
បន្ទាប់មកលោកអ្នកអាចបន្តដំណើរទៅកាន់បន្ទាយសត្វស្លាបទឹកព្រែកទាល់ ដែលមាន សត្វស្លាបទឹកជាច្រើនប្រភេទដែលកំពុងរស់នៅក្នុងតំបន់នោះ។ ការធ្វើដំណើរទៅកាន់ព្រែក ទាល់គឺ ត្រូវចំណាយពេលពេញមួយព្រឹកចេញពីរខេត្តបាត់ដំបងទៅ។
ដោយសារព្រែកទាល់មានទីតាំងនៅជិតខេត្តសៀមរាប នោះលោកអ្នកអាចបន្តដំណើរ កំសាន្តទៅកាន់ខេត្តសៀមរាបតែម្តង។
ជំរើសទីពីរៈ បន្តទៅកាន់ស្រុករតនៈមណ្ឌល
លោកអ្នកអាចបន្តដំណើរទៅកាន់ស្រុករតនៈមណ្ឌល ដែលមានកន្លែងកំសាន្តបែប ធម្មជាតិជាច្រើន។ នៅទីនោះលោកអ្នកអាចកំសាន្តជាលក្ខណៈគ្រួសារតាម ទឹកជ្រោះដូចជា សេកសក កសិដ្ឋានជ្រលងបុព្វតា ពពុះពេជ្រចិន្តា។ល។ ដែលសុទ្ធសឹងតែជាតំបន់ដែលមាន ទឹកត្រជាក់ល្ហឹម និងមានដើមឈើធំៗ ដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃដែលលោកអ្នកអាច កំសាន្តបានពេញមួយថ្ងៃ។
ជំរើសទីបីៈ ស្រុកសំឡូត
ស្រុកសំឡូតជាស្រុកដាំដែលល្បីល្បាញមួយខាងផ្នែកកសិកម្ម។ លោកអ្នកអាច កំសាន្តនៅតាមចំការរបស់អ្នកស្រុក និងទទួលទាននូវផ្លែឈើដែលមានឱជារសឈ្ងុយឆ្ងាញ់និងភ្លាមៗ។ ជាពិសេស ពែលរដូវផ្លែទុរេន លោកអ្នកនឹងបានពិសារនូវផ្លែទុរេនដ៏ឈ្ងុយឆ្ងាញ់។ លោកអ្នកក៏អាចកំសាន្តតាម តំបន់រមណីយដ្ឋានមួយចំនួន ដូចជាថ្មតំរួត ចំណងគួយ។ល។ ជាពិសេសលោកអ្នកអាចកំសាន្តនៅតំបន់អេកូទេសចរណ៍ដែលមានឈ្មោះថា ”ព្រៃអភិរក្ស ម៉ាដុក” ដែលមានព្រៃធម្មជាតិដ៏ល្អឯក គួរជាទីទាក់ទាញ។
ប្រើសិនលោកអ្នកចង់បន្តទៅខេត្តប៉ៃលិន រឺព្រុំប្រទល់ ក៏លោកអ្នកអាចធ្វើទៅបានដែរ ដោយសារ សំឡូតស្ថិតនៅជិតខេត្តប៉ៃលិន។
និយាយជារួមមក ការទស្សនៈកិច្ចនៅក្នុងខេត្តបាត់ដំបងគឺមានភាពសំបូរបែបដែលមាន ជាច្រើនជំរើសដែលលោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្ត និងតំរូវតាមពេលវេលា ដែលលោកអ្នកមាន៕