ការិយាល័យឧស្សាហកម្មទេសចរណ៍ មានតួនាទី និងភារៈកិច្ច
- គ្រប់គ្រងនិងត្រួតពិនិត្យរាល់អាជីវកម្ម និងសេវាកម្មស្នាក់នៅទេសចរណ៍ ម្ហូបអាហារទេសចរណ៍ MICE សេវាកម្ម ម៉ាស្សា និងស្ប៉ា ទីភ្នាក់ងារ ដឹកជញ្ជូនទេសចរ សេវាកម្សាន្ត និងកីឡាទេសចរណ៍ ព្រមទាំងអាជីវកម្ម និងសេវាកម្ម ទេសចរណ៍ផ្សេងទៀត
- ផ្សព្វផ្សាយ និងជំរុញអនុវត្តន៍ច្បាប់ ស្ដីពីទេសចរណ៍ឱ្យបានទូលំទូលាយក្នុងផ្នែកសាធារណៈ និងឯកជន
- ចូលរួម និងជំរុញអនុវត្តច្បាប់ ស្ដីពីទេសចរណ៍ឱ្យបានទូលំទូលាយក្នុងផ្នែកសាធារណៈ និងឯកជន
- ចូលរួម និងជំរុញអនុវត្តយន្តការ និងនិតិវិធីនៅថ្នាក់ក្រោមជាតិដើម្បីពិនិត្យ និងវាយតម្លៃលើសំណើរសុំអាជ្ញា បណ្ណ័ទេសចរណ៍ ដោយផ្នែកតាមលក្ខណវិនិច្ឆ័យដែលបានកំណត់ ទាំងការសុំបិទអាជីវកម្មសេវាកម្មស្នាក់នៅ ទេសចរណ៍ ម្ហូបអាហារ ទេសចរណ៍-MICE សេវាកម្មម៉ាស្សា និងស្ប៉ា ភ្នាក់ងារ និងដឹកជញ្ជូនទេសចរណ៍ សេវាកម្សាន្ត និងកីឡាទេសចរណ៍ ព្រមទាំងអាជីវកម្ម និងសេវាកម្មទេសចរណ៍ផ្សេងៗ។
- លើកសំណើរ ដើម្បីពិនិត្យ វាយតម្លៃចំណាត់ថ្នាក់ ការលើកសសើរ ផ្ដល់រង្វាន់ និងប័ណ្ណសសើរ ដល់មូលដ្ឋាន សេវាកម្ម អាជីវកម្ម និងប្រតិបត្តិករទសចរណ៍គ្រប់ប្រភេទនៅក្នុងរាជធានី ខេត្ត ។
- សហការចូលរួមជុំរុញ និងអនុវត្តចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ
- សហការពង្រឹង និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកសំឡូត សំដៅបង្កើនតម្លៃបន្ថែមក្នុងវិស័យ ទេសចរណ៍ឱ្យបានជាអតិបរិមា
- សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ និងផ្នែកឯកជន ក្នុងការអនុវត្តលិខិតបទដ្ឋានគតិយុត្តស្ដងដារ អប្បបរមា និងការអនុវត្តនានាដើម្បីត្រួតពិនិត្យ តាមដាន កែលម្អ និងរក្សាធានាគុណភាពអាជីវកម្ម និងការអនុវត្ត របស់សមាគមដែលពាក់ព័ន្ធ និងអាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ ម្ហូបអាហារ សេវាកម្មម៉ាស្សា និងស្ប៉ា ភ្នាក់ងារ ដឹកជញ្ជូនទេសចរ សេវាកម្សាន្ត និងកីឡាទេសចរណ៍
- សហការសិក្សាផលប៉ះពាល់សង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថានដែលបណ្ដាលមកពីការធ្វើអាជីវកម្ម សេវាកម្ម ស្នាក់នៅទេសចរណ៍ ម្ហូបអាហារ ទេសចរណ៍-MICE សេវាកម្មម៉ាស្សា និងស្ប៉ា ភ្នាក់ងារ និងដឹកជញ្ជូនទេសចរណ៍ សេវាកម្សាន្ត និងកីឡាទេសចរណ៍ ព្រមទាំងអាជីវកម្ម និងសេវាកម្មទេសចរណ៍ផ្សេងៗ។
- សហការជាមួយអាជ្ងាធរមានសមត្ថកិច្ចនិងផ្នែកពាក់ពន្ធ័នានាដើម្បីទប់ស្កាត់បទល្មើសនិងការជួញដូរគ្រឿងញៀនការជួញដូរស្រ្តីនិងកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជាស្របតាមពាក្យស្លោក ចូលរួមការពារសម្បត្តិជាតិយើង
- សហការផ្សព្វផ្សាយ ណែនាំ និងជុំរុញឱ្យគ្រប់អាជីវកម្មទេសចរណ៍ និងសេវាផ្សេងៗទៀតបម្រើឱ្យវិស័យទេសចរ ដើម្បីបង្កើនការពារសន្តិសុខ និងសុខសុវត្ថិភាពទេសចរ។