ការិយាល័យផែនការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍

ការិយាល័យផែនការមាន ភារកិច្ច៖

 • រៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិដូចជា ផែនការវិនិយោគ អភិវឌ្ឍន៍ ទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ កសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពពាក់ពន្ធ័នានា
 • រៀបចំបង្កើតសហគមន៍ទេសចរណ៍ នៅតាមតំបន់ដែលមានសក្ដានុពលខ្ពស់ និងជំរុញឱ្យមានការថែរក្សា ទីតាំងវប្បធម៌ប្រវត្តិសាស្រ្ត បេតិកភ័ណ្ឌ ទីសក្ការៈបូជា ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយសហការជា មួយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត មន្ទីរ និងអង្គភាពពាក់ពន្ធ័នានា
 • សិក្សា និងរៀបចំបញ្ជីសក្ដានុពលវិនិយោគទេសចរណ៍ និងធ្វើបច្ចុប្បន្នកម្មលើទិន្នន័យ និងស្ថិតិនៃ គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ នៅក្នុងរាជធានី ខេត្ត
 • ចូលរួមអនុវត្តបទដ្ឋានគិតិយុត្ត ស្ដង់ដាអប្បរមា និងការនុវត្តនានាដើម្បីតាមដានត្រួតពិនិត្យ កែលម្អទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ជនបទ កសិ-ទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និង ទេសចរណ៍ផ្សេងទៀតនៅថ្នក់ក្រោមជាតិ
 • ជំរុញសកម្មភាពភូមិមួយ ផលិតផលមួយរបស់សហគមន៍ទេសចរណ៍នៅក្នុងមូលដ្ឋាន
 • ជំរុញលើកទឹកចិត្តឱ្យមានការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុកសម្រាប់បម្រើ​ឱ្យទេសចរណ៍
 • ធ្វើកិច្ចសហប្រតិ្តការលើវិស័យទេសចរណ៍ក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី អាស៊ាន និងអន្តរជាតិ
 • សហការរៀបចំកិច្ចប្រជុំ ព្រឹត្តការណ៍ និងសន្និសិទទេសចរណ៍ថ្នាក់អាស៊ាន តំបន់ និងអន្តរជាតិ
 • សហការសិក្សាស្រាវជ្រាវប្រវត្តិរមណីដ្ឋាន ប្រវត្តិវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដើម្បីចងក្រងជា ឯកសារ និរៀបចំធ្វើជាព្រឹត្តិការទេសចរណ៍នៅតាមរាជធានី ខេត្ត និងគោលដៅទេសចរណ៍
 • សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈក្នុងការពិនិត្យលើផ្នែកសំណង់ស្ថាបត្យកម្មទេសចរណ៍ ឱ្យស្របទៅតាមរចនាបថខ្មែរ ទាំងការតុបតែងលំអ ការប្រគុំតន្រ្តីបុរាណ សំលៀកបំពាក់តាមបែប បុរាណខ្មែរ និងការប្រើប្រាស់ផលិតផលក្នុងស្រុក នៅតាមមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ ដោយរក្សាបាននូវអត្តសញ្ញាណជាតិ
 • សហការត្រួតពិនិត្យការលក់ដូរវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរ
 • សហការសិក្សាផលប៉ះពាល់សង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថានដែលបណ្ដាលមកពីគម្រោងវិនិយោគ ក្នុងវិស័យទេសចរណ៍ និងការធ្វើអាជីវកម្មរមណីដ្ឋានទេសចរណ៍នៅក្នុងមូលដ្ឋាន។